ពីនេះ ពីនោះ
ពាក្យ​«​អភិសោធ និង អភិសោធន៍​»​ខុសគ្នា​បែបណា​នៅក្នុង​ការប្រើប្រាស់​?
07, Oct 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​អភិសោធ និង អភិសោធន៍​» អាច​ត្រូវបាន​សាធារណជន​មួយចំនួន នៅមាន​ភាពមិនច្បាស់លាស់​ថា ពាក្យ​មួយណា​ប្រើ​ក្នុង​ថ្នាក់​ពាក្យ​អ្វី និង​មានការ​ប្រើប្រាស់​ដូចម្ដេច​? មូលហេតុ គឺ​ព្រោះតែ​មិនទាន់​ច្បាស់​ថា ពាក្យ​ទាំងពីរ​នេះ មួយណា​ជានា​ម ជា​កិរិយាសព្ទ ឬ​ជា​គុណនាម ជាដើម​។​



​ភាពខុសគ្នា​នៅក្នុង​ការប្រើប្រាស់​ពាក្យ​ទាំងពីរ​នេះ​គឺ​នៅត្រង់ថា ពាក្យ «​អភិសោធ​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ  មានន័យថា ជម្រះ លាង សម្អាត ដោយ​ក្រៃលែង សម្រេចសេចក្ដី​ដាចស្រេច ផ្ទៀង​តម្រូវ ឬ​ផ្ទៀង​សម្រេច​ដោយ​ត្រឹមត្រូវ​។ ឧទាហរណ៍ បាន​អភិសោធ​រួចហើយ​។​
​ដោយឡែក​ពាក្យ «​អភិសោធន៍​» មាន​ថ្នាក់់​ពាក្យ​ជានា​ម មានន័យថា ការជម្រះ ការលាង ការសម្អាត ដោយ​ក្រៃលែង ការសម្រេចសេចក្ដី​ដាច់ស្រេច ការ​ផ្ទៀង​សម្រេច​។ ឧទាហរណ៍ បានធ្វើ​អភិសោធន៍​រួចហើយ​។

​បន្ថែម​ពីនេះ ពាក្យ​ថា «​អ​ពិសោធ និង អ​ពិសោធន៍​» នៅពេលដែល​សរសេរ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី , សេចក្ដី​, ដំណើរ​» គឺ​មិនអាច​សរសេរ​ជាមួយ​ពាក្យ​«​អ​ពិសោធន៍​»​នោះទេ ព្រោះ​មាន​ថ្នាក់​ពាក្យ​ជា​នាម​ដូចគ្នា​។ ប៉ុន្តែ​គេ​ត្រូវ​សរសេរថា ការ​អ​ពិសោធ​, ក្ដី​អ​ពិសោធ​, សេចក្ដី​អ​ពិសោធ និង ដំណើរ​អ​ពិសោធ បាន​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com