ពីនេះ ពីនោះ
តើ​ពេលណា​ត្រូវ​ប្រើ​«​សច្ចា​នុ​ម័​តិ​» និង​«​សច្ចា​នុ​ម័ត​» នៅក្នុង​អត្ថបទ​សំណេរ​?
07, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ពាក្យ​ថា «​សច្ចា​នុ​ម័​តិ​» និង​«​សច្ចា​នុ​ម័ត​» សាធារណជន​មួយចំនួន នៅមាន​ភាពមិនច្បាស់លាស់ នៅក្នុង​ការសរសេរ ថា​ពេលណា​ត្រូវ​សរសេរថា​«​សច្ចា​នុ​ម័​តិ​» និង​ពេលណា​ត្រូវ​សរសេរថា​«​សច្ចា​នុ​ម័ត​»​ឡើយ​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា «​សច្ចា​នុ​ម័​តិ​» និង​«​សច្ចា​នុ​ម័ត​» មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖

 
​នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​សរសេរថា​«​សច្ចា​នុ​ម័ត​» នោះ​គឺ​មានន័យថា ជា​គុណនាម ដែល​មានន័យថា អះអាង​បញ្ជាក់​ថែម​តាម​យថាភាព​នូវ​អំពើ​ដែល​បានធ្វើ​រួចហើយ​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​សច្ចា​នុ​ម័​តិ​» ដែល​មានន័យថា ការយល់​ស្របតាម​សេចក្ដី​ពិត​។​
 
​ប៉ុន្តែ​ក្នុងករណី សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការ​សច្ចា​នុ​ម័​តិ​, ក្ដី​សច្ចា​នុ​ម័​តិ​, សេចក្ដី​សច្ចា​នុ​ម័​តិ និង​ដំណើរ​សច្ចា​នុ​ម័​តិ​» ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​សច្ចា​នុ​ម័​តិ​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​
 
​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​សច្ចា​នុ​ម័ត​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការ​សច្ចា​នុ​ម័ត​, ក្ដី​សច្ចា​នុ​ម័ត​, សេចក្ដី​សច្ចា​នុ​ម័ត និង​ដំណើរ​សច្ចា​នុ​ម័ត​»៕
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
 
 
 

Tag:
 ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com