ជាតិ
សម្តេច ហ៊ុន សែន នឹក​អាណិត​ចៅ​៤​នាក់​ក្រោយ​ការបាត់បង់​សម្តេច សុខ អាន ជា​ដន្លង​
23, Mar 2017 , 7:23 pm        
រូបភាព
រូបថតដែល​សម្តេច ហ៊ុន សែន ថត​ជាមួយ​ចៅរបស់ខ្លួន ហើយបង្ហោះនៅ​លើ​ហ្វេសប៊ុកនៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧
រូបថតដែល​សម្តេច ហ៊ុន សែន ថត​ជាមួយ​ចៅរបស់ខ្លួន ហើយបង្ហោះនៅ​លើ​ហ្វេសប៊ុកនៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​បង្ហោះ​រូបថត​ជាមួយ​ចៅ​ម្នាក់​ក្នុងចំណោម​៤​នាក់​ដែលជា​សាច់ឈាម​របស់​សម្តេច​រួមជាមួយ​សម្តេច សុខ អាន ជា​ដន្លង​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​សរសេរ​ជាមួយ​អត្ថន័យ​ដ៏​សង្វេគ​ចំពោះ​ចៅៗ បន្ទាប់ពី​ពួកគេ​បាន​បាត់បង់​សម្តេច សុខ អាន ដែលជា​ជីតា​ខាង​ឪពុក​។​



​សម្តេច ហ៊ុន សែន បានសរសេរថា​៖ «​សម្រាប់​ខ្ញុំ​ការបាត់បង់​សម្តេច​វិបុល​បញ្ញា សុខ អាន មិន​គ្រាន់តែ​បាត់បង់​អ្នកធ្វើការ​ជាមួយគ្នា​ប៉ុណ្ណោះ​ទេ តែ​ជាការ​បាត់បង់​នូវ​ដន្លង​ដែល​ត្រូវ​ទទួលខុសត្រូវ​រួមគ្នា​លើ​ចៅ​ចំនួន​៤​នាក់ [​កូន​របស់លោក សុខ ពុទ្ធិ​វុ​ធ និង​អ្នកស្រី ហ៊ុន ម៉ាលី​]​។​

​សម្តេច​បាន​បន្ថែមថា​៖ «​ពិតជា​សង្វេគ​នៅពេល​ខ្ញុំ​សួរ​ចៅ​ខ្ញុំ​ថា​បាត់​សក់​ក្បាល​ទៅណា​?​ចៅ​ខ្ញុំ​ឆ្លើយថា​ឲ្យ​លោកតា​សុខ អាន ខ្ញុំ​សួរ​ទៀតថា​លោកតា​សុខ អាន ពេលនេះ​នៅឯណា ចៅ​ខ្ញុំ​ឆ្លើយថា​លោក​ថា​សុខ អាន​នៅផ្ទះ​គាត់​។​ចៅ​ពិតជា​មិនទាន់​ដឹងថា​ជីតា​បាន​លាចាក​លោក​នេះ​ទៅហើយ​»៕



Tag:
 សម្តេច ហ៊ុន សែន
  សម្តេច សុខ អាន
© រក្សាសិទ្ធិដោយ thmeythmey.com