ជាតិ
មូលហេតុដែលនាំឲ្យមានភ្លៀងធ្លាក់ទឹកកក នៅរតនគិរី
× ក្រសួងធនធានទឹក និងឧតុនិយម បានពន្យល់ពីមូលហេតុបាតុភូតភ្លៀងធ្លាក់ទឹកកក ដែលបានកើតឡើងនៅល្ងាចថ្ងៃទី២៣ ខែមេសា នៅក្រុងបានលុង ខេត្តរតនគិរី។ បាតុភូតនេះកើតឡើងដោយសារកម្រិតសីតុណ្ហភាពអតិបរមា ក្នុងបរិយាកាសថយចុះយ៉ាងគំហុក។ នេះបើតាមការពន្យល់របស់ក្រសួងធនធានទឹក ដែលបានបន្តថា នៅពេលភ្លៀង ខ្យល់បក់បោកបញ្ច្រាសទិស មានល្បឿនលឿនខ្លាំង ធ្វើឲ្យធូលី និងសារធាតុមួយចំនួនប៉ើងឡើងទៅក្នុងបរិយាកាស ហើយខ្យល់នេះក៏នាំយកនូវម៉ាសខ្យល់ត្រជាក់លើផ្ទៃដី ទៅកាន់បរិយាកាសដែរ ដែលជំរុញឲ្យមានអុកស៊ីតកម្មរហ័ស ទៅលើអ៊ីតករក្នុងបរិយាកាស បង្កឲ្យចំហាយទឹក និងសមាសធាតុចម្រុះក្នុងខ្យល់ ដែលងាយកកជាដុំទឹកកក និងធ្លាក់មកកាន់ផែនដី។
បន្ទាប់ពីមានបាតុភូត ភ្លៀងធ្លាក់ លាយឡំនឹងដុំទឹកកក នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមេសានេះ បានចេញសេចក្តីពន្យល់ពីមូលហេតុដែលនាំឲ្យបាតុភូតនេះកើតឡើង។
ភ្លៀងលាយឡំនឹងការធ្លាក់ដុំទឹកកកនេះ កើតឡើងដោយសារកម្រិតសីតុណ្ហភាពអតិបរមា ក្នុងបរិយាកាសថយចុះយ៉ាងគំហុក។ នេះជាការពន្យល់របស់តាមក្រសួងធនធានទឹក ដែលបន្តថា ខ្យល់បក់បោកបញ្ច្រាសទិសមានល្បឿនលឿន ខ្លាំង ធ្វើឲ្យធូលី និងសារធាតុមយយចំនួនប៉ើងឡើងទៅក្នុងបរិយាកាស។ ខ្យល់នេះ ក៏នាំយកនូវម៉ាសខ្យល់ត្រជាក់ ទៅកាន់បរិយាកាសលើផ្ទៃដី ដែលជំរុញឲ្យមានអុកស៊ីតកម្មរហ័ស ទៅលើអ៊ីតករក្នុងបរិយាកាស បង្កឲ្យចំហាយទឹក និងសមាសធាតុចម្រុះក្នុងខ្យល់ ដែលងាយកកជាដុំទឹកកក និងធ្លាក់មកកាន់ផែនដីភ្លាមៗ។ បាតុភូតនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា Invertion។
ក្រសួងធនធានទឹក ក៏បានគូសបញ្ជាក់ដែរថា ដោយហេតុថា ដុំទឹកកកដែលធ្លាក់មកជាមួយភ្លៀង កើតឡើងពីសមាធាតុចម្រុះដូចនេះ គួរកុំយកដុំទឹកកកនេះទៅបរិភោគ ព្រោះអាចបង្កឲ្យប៉ះពាល់ដល់សុខភាព ហើយទឹកភ្លៀងក៏មានកម្រិតជាតិអាស៊ីតខ្ពស់ដែរ។
កាលពីថ្ងៃទី២២-២៣ ខែមេសា នៅតាមបណ្ដាខេត្តមួយចំនួន បានទទួលរងនូវឥទ្ធិពលភ្លៀងកក់ខែលាយឡំជាមួយខ្យល់កន្ត្រាក់ ដោយបណ្ដាលឲ្យខូចខាតផ្ទះសម្បែង អគារសិក្សា និងមានមនុស្ស ៣ នាក់ស្លាប់។ ក្នុងករណីភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ នៅថ្ងៃទី២២ មេសា នាខេត្តកំពង់ចាម បានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៩ខ្នង រងនៅការខូចខាត។
ភ្លៀងកក់ខែ និងខ្យល់កន្ត្រាក់ បានបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ ខូចខាតផ្ទះសម្បែង អគារសិក្សា និងរលំបង្គោលភ្លើងមួយចំនួន។
កាលពីថ្ងៃទី១៩ មេសា ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា នៅតាមរាជធានី-ខេត្តមួយចំនួន ពិសេសខេត្តបាត់ដំបង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប អាចប្រឈមនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតមានឡើងនៅពេលមេឃភ្លៀង ចាប់ពីថ្ងៃទី២៣-២៩ មេសា៕
Tag:
អាកាសធាតុ
ភ្លៀងធ្លាក់ទឹកកក
© រក្សាសិទ្ធិដោយ thmeythmey.com