ពីនេះ ពីនោះ
តើពាក្យ «ទេសចរ និង ទេសចរណ៍» ខុសគ្នាដូចម្តេច?
×
ការប្រើប្រាស់នូវពាក្យ «ទេសចរ» និង ពាក្យ «ទេសចរណ៍» មិនដូចគ្នាទេ។ ពាក្យ «ទេសចរ» ត្រូវបានប្រើប្រាស់ ដោយសំដៅទៅលើមនុស្ស។ រីឯ ពាក្យ «ទេសចរណ៍» វិញ គឺសំដៅទៅលើសកម្មភាពនៃការដើរកម្សាន្ត នៅកន្លែងណាមួយ។
វចនានុក្រម សម្តេច ជួន ណាត ពន្យល់ថា «ទេសចរ» គឺជាជនអ្នកធ្វើដំណើរលំហែកម្សាន្ត។ ឧទាហរណ៍ថា៖«ជារៀងរាល់ឆ្នាំ ទេសចរបរទេសរាប់លាននាក់ បានធ្វើដំណើរមកប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យទាក់ទាញនិងចាប់អារម្មណ៍ជាងគេ សម្រាប់ពួកទេសចរបរទេសទាំងនោះ គឺប្រាសាទបុរាណរបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត»។
ចំណែកឯ «ទេសចរណ៍» គឺជាការធ្វើដំណើរកម្សាន្តលំហែចិត្តនៃជនបរទេស។ នេះជាការពន្យល់នៅក្នុងវចនានុក្រម សម្តេច ជួន ណាត ដដែល។ ឧទាហរណ៍ថា៖«វិស័យទេសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយ ដែលអាចពង្រឹងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា»៕
Tag:
ពន្យល់ពាក្យ
ទេសចរនិងទេចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com