ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សព្វថ្ងៃនេះ ជំងឺមហារីក​អ្វីខ្លះ ដែល​កើត​ច្រើនជាងគេ​?
23, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺមហារីក កំពុង​លុកលុយ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ​​ព្រួយបារម្ភ​ខ្លាំង ជាពិសេសដោយសារតែ​កត្តា​ចំណីអាហារ​មាន​ជាតិគីមី ការប្រែប្រួល​អាកាសធាតុ និង​ការរស់នៅ​សុខ​ស្រួល​ខ្លាំងពេក​ជាដើម​។ តាម​របាយការណ៍​ពី​សមាគមន៍​ជំងឺមហារីក​សហរដ្ឋ​អា​មេ​រិក ក្នុង​ឆ្នាំ២០១៧នេះ ជំងឺមហារីក​បានកើត​ឡើង​​ច្រើនជាង ៤ម៉ឺនករណី​។​



​ជំងឺមហារីក​ដែល​កើត​ច្រើនជាងគេ នៅតែ​ជា​ជំងឺមហារីក​ដោះ​។​

​ខាងក្រោម​នេះ គឺជា​អត្រា​នៃ​ជំងឺមហារីក​ថ្មីៗ និង​អត្រា​មរណៈ សម្រាប់​ជំងឺមហារីក​នីមួយៗ ៖

​ជំងឺមហារីក  ករណី​ថ្មី (​ការប៉ាន់ប្រមាណ​អ្នកស្លាប់​)

​ជំងឺមហារីក​ដោះ 252,710 - 2,470 (40,610 - 460)
​ជំងឺមហារីក​សួត 222,500 (155,870)
​ជំងឺមហារីក​ប្រូ​ស្តា​ត 161,360 (26,730)
​ជំងឺមហារីក​ពោះវៀនធំ 135,430 (50,260)
​ជំងឺមហារីក​ប្លោកនោម  79,030 (16,870)
​ជំងឺមហារីក​តម្រងនោម 63,990 (14,400)
​ជំងឺមហារីក​គ្រាប់​ឈាម 62,130 (24,500)
​ជំងឺមហារីក​ស្រទាប់​ស្បូន 61,380 (10,920)
​ជំងឺមហារីក​ថ្លើម 40,710 (28,920)៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com