អត្ថបទពាណិជ្ជកម្ម
ហោះហើរ​ទៅ​វៀតណាម​ដោយ​ឥតគិតថ្លៃ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ VietJet
23, May 2017 , 5:04 pm        
រូបភាព
​ទីក្រុង​ហូជីមិញ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧ បន្ទាប់ពី "​យុទ្ធនាការ​រដូវក្តៅ និង ការហោះហើរ​ដោយ​ឥតគិតថ្លៃ​" ដ៏​គួរ​ឲ្យ​រំភើប ពី​ក្រុមហ៊ុន​អាកាសចរណ៍ VietJet បានប្រកាស​អំពី​ប្រូ​ម៉ូ​ស្សិន​មាស​ចំនួន​បី​ថ្ងៃ​ដែល​បាន​ផ្តល់ជូន​នូវ​សំបុត្រ​ប្រូ​ម៉ូ​ស្សិន​រាប់លាន​សំបុត្រ​ក្នុងតម្លៃ​ត្រឹមតែ USD0.00 នៅក្នុង​ម៉ោង​មាស​ដែល​គិត​ចាប់ពី​ម៉ោង ១២:០០ - ១៤:០០ (​ម៉ោង​វៀតណាម​) ពីថ្ងៃ​ទី ២៣ ខែឧសភា ដល់​ថ្ងៃទី ២៥ ខែឧសភា​ឆ្នាំ ២០១៧ តាមរយៈ​វេ​ប​សាយ www.vietjetair.com ។ ប្រូ​ម៉ូ​ស្សិន​នេះ​ត្រូវបាន​អនុវត្ត​នៅលើ​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ទាំងអស់​សម្រាប់​ការធ្វើដំណើរ​ពីថ្ងៃ​ទី ០១ ខែសីហា ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ (​លើកលែង​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​) ។​

​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី ៤ ខែមិថុនា​ឆ្នាំ ២០១៧ អ្នកចូលរួម​នៃ​ការលេង​ហ្គេម "​រដូវក្តៅ​ដោយ​ឥតគិតថ្លៃ  ការហោះហើរ​ដោយ​ឥតគិតថ្លៃ​” តាមរយៈ​វេ​ប​សាយ freesummer.vietjetair.com នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ប្រចាំ​សប្តាហ៍​ដែលជា​ការហោះហើរ​ត្រឡប់មកវិញ​ដោយ​ឥត​គិត​ចំនួន ៥​សំបុត្រ​សម្រាប់​អ្នកដំណើរ​ដែល​ធ្វើដំណើរ​ជា​ក្រុម​ចំនួន ៥ នាក់ និង​រង្វាន់​ធំ​ជា​កញ្ចប់​ដំណើរ​ទេសចរណ៍​ទៅកាន់​គោលដៅ​ដែល​បាន​កំណត់ទុក​ណាមួយ​។ ក្រៅពី​យុទ្ធនាការ​រដូវក្តៅ​នេះ យើងខ្ញុំ​នឹង​ចាប់ផ្តើម​សកម្មភាព​ជាច្រើន​ផ្សេងទៀត​រួមមាន​ការលេង​ហ្គេម​បែប​អន្តរ​កម្ម ការសម្តែង​ដ៏​អស្ចារ្យ​ដោយ​តារា​ល្បីៗ​ជនជាតិ​វៀតណាម និង​អន្តរជាតិ "VietJet ឈុត​ប៊ី​គី​នី​" នៅឯ​ព្រលានយន្តហោះ​ក្នុងស្រុក និង​អន្ដរជាតិ​មួយចំនួន និង​នៅលើ​យន្តហោះ​កំពុង​ហោះហើរ​របស់​ក្រុមហ៊ុន VietJet ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ “​បង្កើន​កំ​ម្តៅ​ថែម​ឡើង​ឡើង​” សម្រាប់​រដូវក្តៅ​របស់​អ្នក​។​



​សំបុត្រ​ប្រូ​ម៉ូ​ស្សិន​មាន​សម្រាប់​កក់​នៅក្នុង​ម៉ោង​មាស​ចាប់ពី​ម៉ោង ១២:០០​រហូតដល់​ម៉ោង ១៤:០០(GMT+7) តាមរយៈ​វេ​ប​សាយ www.vietjetair.com (​ដែល​អ្នក​ក៏​អាច​ចូល​បាន​តាមរយៈ​ទូរ​សព្ទ​ឆ្លាត​វៃ​របស់​អ្នក​ផងដែរ​តាមរយៈ https://m.vietjetair.com) ឬ​តាមរយៈ​វេ​ប​សាយ​www.facebook.com/vietjetvietnam (​ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង “Booking”)​។ សម្រាប់​ការចំណាយ​អ្នក​អាច​ធ្វើឡើង​តាមរយៈ​កាត​ឥណ​ពន្ធ និង​កាត​ឥណទាន​នៃ​ក្រុមហ៊ុន Visa ក្រុមហ៊ុន MasterCard​ក្រុមហ៊ុន JCB ក្រុមហ៊ុន KCP និង​ក្រុមហ៊ុន American Express ផងដែរ​។​

​នៅក្នុង​កំឡុងពេល​ចំនួន​ពីរ ដែល​ទីមួយ​ចាប់ពី​ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៧ និង​ទី​ពីរ​ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៧ សម្រាប់​អ្នកដំណើរ​ចំនួន ១,០០០ នាក់ ដែល​បានធ្វើ​ការចំណាយ​រួចរាល់​ជាមួយនឹង​កាត​ធនាគារ HDBank តាមរយៈ​វេ​ប​សាយ www.vietjetair.com ឬ​តាមរយៈ​សេវា​ធនាគារ​អេ​ឡិ​ក​ត្រូ​និ​ចនៃ​ធនាគារ HDBank នឹងត្រូវ​បានធ្វើ​ការទូទាត់​សង​ត្រឡប់​វិញ​រហូតដល់​ទៅ ៥០ ភាគរយ នៃ​តម្លៃ​ប្រតិបត្តិ​ការសរុប រហូតដល់ ៣០០,០០០ ដុង​សម្រាប់​អ្នក​ដែលមាន​កាន់​កាត និង​៥០០,០០០ ដុង​សម្រាប់​អតិថិជន​ថ្មី (​ការធ្វើឱ្យមាន​ដំណើរកា​រ និង​ការប្រមូល​ការចំណាយ​ប្រចាំឆ្នាំ​) ក្នុង​រយៈពេល ២ សប្ដាហ៍​មុន​ថ្ងៃ​ប្រូ​ម៉ូ​ស្សិន​មកដល់​។​



​អំពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet
​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​វៀតណាម​ដែល​បាន​ប្រតិបត្តិការ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ថ្មី​សន្លាង​ជាមួយនឹង​តម្លៃថោក​សមរម្យ ព្រមទាំង​សេវាកម្ម​ដ៏​ល្អ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន​នេះ​មិនមែន​ត្រឹមតែ​ផ្ដល់ជូន​សេវាកម្ម​ហោះហើរ​តែមួយ​មុខ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ប្រើប្រាស់​បច្ចេកវិជ្ជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ចុងក្រោយបង្អស់​ដើម្បី​ផ្ដល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ដល់​អតិថិជន​ផងដែរ​។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ជា​សមាជិក​នៃ​សមាគមន៍​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ International Air Transport Association (IATA) ដែល​ទទួលបាន​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​ពី​ការត្រួតពិនិត្យ​សុវត្ថិភាព​នៃប្រតិបត្តិ​កា​រ IATA Operational Safety Audit (IOSA)​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​នៃ Top 500 Brands ប្រចាំ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ ២០១៦ ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​សកលលោក Nielsen និង​ទទួលបាន​ពានរង្វាន់ “Best Asian Low Cost Carrier” នៅក្នុង​ការប្រគល់​រង្វាន់​នៃ​កម្មវិធី TTG Travel Awards កាលពី​ឆ្នាំ ២០១៥ ដែល​ទទួលបាន​ការបោះ​ឆ្នោត​គាំទ្រ​ពី​សំណាក់​អតិថិជន ភ្នាក់ងារទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទូទាំង​តំបន់​អាស៊ី​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវបាន​គេ​ចាត់ទុកជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងបី​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​វិភាគ​ផ្នែក​បណ្ដាញ​សង្គម​សកលលោក Socialbakers​។​

​ថ្មីៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​យន្តហោះ​ចំនួន ៤៥ ដែល​រួមមាន​យន្តហោះ​ម៉ូ​ដែល A320s និង A321s ព្រមទាំង​ប្រតិបត្តិ​ការហោះហើរ​ចំនួន ៣៥០ ជើង​ក្នុង​មួយថ្ងៃ​។ ផ្លូវ​ហោះហើរ​ចំនួន ៦៣ ខ្សែ​ក្នុងប្រទេស​វៀតណាម​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ និង​ការហោះហើរ​ទៅកាន់​គោលដៅ​អន្តរជាតិ​ដែល​ក្នុងនោះ​មានដូចជា​ប្រទេស​ថៃ ប្រទេស​កូរ៉េខាងត្បូង ប្រទេស​តៃវ៉ាន់ ប្រទេស​ម៉ា​ឡេ​ស៊ិ ប្រទេស​ចិន និង​ប្រទេស​មី​យ៉ាន់​ម៉ា​។ មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន​នេះ​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ៣៥ លាន​នាក់​។

​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​ពង្រីក​បណ្ដាញ​របស់ខ្លួន​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បន្ថែមទៀត​។ ដើម្បី​សម្រេច​គោលដៅ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ឈានមុខ​គេ​បង្អស់​ក្នុង​ពិភពលោក​ដើម្បី​ទិញ​យន្តហោះ​ម៉ូ​ដែល​ថ្មីៗ និង​ទំនើប​បន្ថែមទៀត​។

​ចុច Like ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តាមរយៈ  https://www.facebook.com/VietjetVietnam តាមដាន​យើងខ្ញុំ​នៅលើ​បណ្ដាញ​សង្គម Twitter តាមរយៈ @Vietjetvietnam និង​ទស្សនា​វីដេអូ​របស់​យើងខ្ញុំ​តាមរយៈ​https://www.youtube.com/user/Vietjetvietnam ។​

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com