ជាតិ
TripAdviser៖ ទេសចរ​រាប់លាន​នាក់​រើស​អង្គរវត្ត​ជាទី​តាំង​ប្រវត្តិសាស្ត្រ​លេខ​១​លើ​លោក​
26, May 2017 , 10:54 am        
រូបភាព
ដោយ: រួបរួម
TripAdviser គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បានចេញ​តារាង​ចំណាត់ថ្នាក់​ទីតាំង​ទេសចរណ៍ ដែល​ជ្រើសរើស​ដោយ​អ្នកទេសចរ​រាប់លាន​នាក់​។ សម្រាប់​ឆ្នាំ​២០១៧​នេះ អង្គរវត្ត​របស់​កម្ពុ​ជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ផ្នែក​ទីតាំង​ប្រវត្តិសាស្ត្រ (World’s Number 1 Landmark)  ក្នុង​ពានរង្វាន់ 2017 Travelers' Choice Awards​។​



​ដោយ​ផ្អែកលើ​លទ្ធផល​ស្ទង់​មតិ​លើ​អ្នកទេសចរ​រាប់លាន​នាក់​លើ​ពិភពលោក TripAdviser បានផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​កម្ពុជា ផ្នែក World’s Number 1 Landmark ក្នុងចំណោម​ទីតាំង​ប្រវត្តិសាស្ត្រ​កំពូលៗ​ចំនួន​២៥​លើ​ពិភពលោក​។​

​ព្រះវិហារ​ឥស្លាម Sheikh Zayed Grand Mosque Center ដែល​ស្ថិតក្នុង​ក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ព្រះវិហារ​ឥស្លាម​ដែល​ប្តូរ​ទៅជា​កាតូលិក Mezquita Cathedral de Cordoba ក្នុង Cordoba ប្រទេស​អេ​ស្ប៉ា​ញ​ជាប​លេខ​៣​។ វិហារ St.Peter’s Basilica នៅ​បុរី​វ៉ា​ទី​កង់ ប្រទេស​អ៊ីតាលី​ជាប់​លេខ​៤ ខណៈ​វិមាន Taj Mahal ក្នុង​ក្រុង Agra ប្រទេស​ឥណ្ឌា ស្ថិតនៅ​លេខ​៥ ។​

​ទីតាំង​ផ្សេងទៀត​ដែល​ស្ថិត​ក្នុងចំណោម Top 10 Landmarks មាន Church of the Savior on Spilled Blood (​ក្រុង St. Petersburg, រុស្ស៊ី​), Great Wall at Mutianyu (​ក្រុង​ប៉េកាំង​, ចិន​), Machu Picchu ក្រុង Machu Picchu, ប៉េ​រូ​), Plaza de Espana (​ក្រុង Seville,​អេ​ស្ប៉ា​ញ​), Duomo di Milano (​ក្រុង​មី​ឡង់​, អ៊ីតាលី​)​។​

​សម្រាប់​ចំណាត់ថ្នាក់​ទី​១១ ដល់​២៥ រួមមាន Golden Gate Bridge (​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​, រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក​), Lincoln Memorial (​វ៉ាស៊ីនតោន​ឌី​ស៊ី សហរដ្ឋអាមេរិក​), Eiffel Tower (​ក្រុងប៉ារីស​, បារាំង​), Budapest Parliament (​ក្រុង Budapest, ហុង​គ្រី​), Notre Dame Cathedral (​ក្រុងប៉ារីស​, បារាំង​)​។​

Corcovado Christ the Redeemer (​ក្រុង Rio de Janeiro, ប្រេ​ស៊ី​ល​), Big Ben (​ក្រុង​ឡុង​ដ៍​, អង់គ្លេស​), Acropolis (​ក្រុង​អា​តែ​ន​, ក្រិ​ក​), Main Market Square (​ក្រុង Krakow, ប៉ូឡូញ​), El Ateneo Grand Splendid (​ក្រុង Buenos Aires, អា​ហ្ស​ង់​ទីន​), វត្ត​ផូ (​ក្រុង​បាងកក​, ថៃ​), Burj Khalifa (​ឌូ​បៃ​, អារ៉ាប់​រួម​អេ​មី​រ៉េត​), Fushimi Inari-taisha Shrine (​ក្រុង Kyoto, ជប៉ុន​), Ruinas Mayas de Tulum (​ក្រុង Tulum, ម៉ិ​ក​ស៊ិ​ក​) និង Sydney Opera House (​ក្រុង​ស៊ីដនី​, អូស្ត្រាលី​)៕


Tag:
 អង្គរវត្ត​
  TripAdviser
  វប្បធម៌​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com