ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ប្រវត្តិបង្ហាញថាវត្តខាងជើងនិងត្បូងនៅអង្គរមុនការអភិរក្សគឺសង់នៅជាប់ក្តារបែន
15, Apr 2021 ,
11:58 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ មានភស្តុតាងជាច្រើនដែលបញ្ជាក់ថា ប្រាសាទអង្គរវត្តគឺជាមជ្ឈមណ្ឌលសាសនា ដ៏ធំនាសម័យបុរាណ និងតមិនដាច់រហូតដល់បច្ចុប្បន្ន។ ទោះបីជារាជធានីអង្គរ ត្រូវបានផ្លាស់ប្តូរចេញពីតំបន់អង្គរក៏ពិតមែន តែភស្តុងតាងជាច្រើនបានបញ្ជាក់ថា អង្គរនៅតែមានមនុស្សរស់នៅមិនដាច់ ហើយបានក្លាយជាមណ្ឌលសាសនាដ៏ធំ និងទាក់ទាញមនុស្សជាច្រើន ធ្វើធម្មយាត្រាចូលមកគោរពបូជាជាហូរហែគ្រប់សម័យកាលដែលមានវត្តមាន វត្តអារាម ដែលសង់នៅជាប់នឹងក្តារបែនជាសាក្ខីភាពស្រាប់ លុះក្រោយមកត្រូវអ្នកអភិរក្សដ្ឋានសុំរើចេញពីពីសងខាងក្តារបែន (ខឿនខ្ពស់រាងសញ្ញាជើងក្អែកនៅមុខខាងលិច) យកទៅកសាងនៅផ្នែកខាងត្បូង និងខាងជើងនៃប្រាសាទអង្គរវត្ត។ ភស្តុតាងនេះហើយ ដែលបញ្ជាក់ ថា អង្គរក្លាយជាកន្លែងសាសនដ្ឋាន មានមនុស្សរស់នៅជាប់រហូតមិនដាច់។
វត្តមាន វត្តអារាមនៅក្នុងបរិវេណអង្គរតូច ឬអង្គរវត្ត (វត្តឥន្ទបត្តបុរីខាងត្បូង ឬហៅវត្តអង្គរខាងត្បូង និងវត្តឥន្ទបត្តបុរីខាងជើង ឬហៅវត្តអង្គរខាងជើង) ប្រហែលជាមានតាំងពីក្រោយពេល ដែលអង្គរត្រូវគេបោះបង់ចោលក្នុងនាមជារាជធានីរបស់ប្រទេសនាស.វទី១៥មកម្លេះ។ បើ យោងតាមភស្តុតាងនៅតាមសិលាចារឹកចាប់តាំងពីស.វ.ទី១៦ បង្ហាញថាមានវត្តមាននៃព្រះមាតារបស់ព្រះបាទសត្ថា ដែលយករាជបុត្រមកបំបួស ព្រមទាំងមានក្រុមជនជាតិផ្សេងគ្នា ដែលធ្វើដំណើរធម្មយាត្រាមកអង្គរ។ ត្រង់ចំណុចនេះហើយ ដែលបញ្ជាក់យ៉ាង ច្បាស់ថា អង្គរ គឺជាមណ្ឌលសាសនាដ៏ធំនៅក្នុងតំបន់។ នេះបើតាមការពន្យល់របស់លោក ខៀវ ច័ន្ធ អ្នកបុរាណវិទូ។
លោកបន្ថែមថា៖«...ជាពិសេសនៅសតវត្សរ៍ទី១៦ ព្រះបាទ អង្គចាន់រាជា បានមកអង្គរ ធ្វើការជួសជុលព្រះបរមវិណ្ណុលោក(អង្គរវត្ត) និងឲ្យជាងរបស់រាជវាំងឆ្លាក់បង្ហើយរូបចម្លាក់នៅជ្រុងឦសាន ព្រមទាំង សិលាចារឹកធំជាងគេ មានលេខសម្គាល់ IMA៣ (មានន័យថា សិលាចារឹកសម័យទំនើបនៅអង្គរ មិនមែនសម័យថ្មីឥលូវនេះទេ គឺសម័យក្រោយអង្គរ សតវត្សរ៍ទី១៦ និយាយពីព្រះមាតារបស់ព្រះបាទសេត្ថា នាំរាជបុត្រពីលង្វែកមកបំបួសនៅអង្គរ។ ចឹងមានន័យថា ពេលហ្នឹង (សតវត្សរ៍ទី១៦ហ្នឹង) អង្គរហ្នឹងក្លាយទៅជាវត្តហើយ...»។
ក្នុងន័យនេះដែរ លោក ខៀវ ច័ន្ទ បានបញ្ជាក់ថា អង្គរបានបោះបង់ចោលក្នុងឋានៈជារាជធានីក៏ពិតមែន តែក៏បានក្លាយខ្លួនជាមណ្ឌលនៃសាសនា ដូចទឹកដីនៃព្រះយ៉ាងដូច្នោះដែរ គឺគ្រប់ជាតិសាសន៍ បានធ្វើដំណើរមកអង្គរ ដើម្បីមកគោរព និងបូជាព្រះ។ ភស្តុតាងជាច្រើន ដែលបញ្ជាក់រឿងនេះ គឺតាមរយៈសិលាចារឹកជាច្រើន មានដូចជាសិលាចារឹកភាសាអារ៉ាប់ ភូមា ជប៉ុន ជាដើម ដែល បង្ហាញថា ជាតិសាសន៍ទាំងនោះ ធ្វើដំណើរមកអង្គរ ក្នុងបំណងដើម្បីគោរពបូជាព្រះនៅអង្គរ។
ដោយសារភស្តុតាងខាងដើមនេះហើយ ធ្វើឲ្យឯកសារស្រាវជ្រាវរបស់អ្នកធម្មជាតិវិទ្យាបារាំងម្នាក់ គឺលោក ហង់រី មូហូត៍ (Henri Muohot) ត្រូវបានគេទាត់ចោល។ លោក មូហូត៍ បានមកដល់ អង្គរនៅឆ្នាំ ១៨៦០ និងសរសេរថា អង្គរត្រូវគេបោះបង់ចោលក្នុងព្រៃ។ លោក ខៀវ ច័ន្ធ បន្តថា យ៉ាងណា យោងតាមឯកសារមួយទៀត គឺ៦ឆ្នាំក្រោយមក នៅឆ្នាំ១៨៦៦ មានជនជាតិScottish ម្នាក់ទៀតបានមកដល់អង្គរដែរ គឺលោក ចន ថមសុន (John Thomson) ដែលជាអ្នកថតរូប។ តាមរយៈរូបថតរបស់លោក បានបង្ហាញថា អង្គរមិនមែនត្រូវគេបោះបង់នោះទេ គឺមានមនុស្សរស់នៅ មានផ្ទះ មានព្រះសង្ឃ ដែលផ្ទុយពីការអះអាងរបស់លោក មូហូត៍។
ទាក់ទងនឹងវត្តអារាម ដែលនៅជាប់ក្ដារបែន តាមកំណត់ត្រារបស់សាលាបារាំងចុងបូព៌ា ដែលជាអ្នកបង្កើតអភិរក្សអង្គរដំបូងគេនៅឆ្នាំ១៩០៧ និងយោងតាមកំណត់ត្រារបស់លោក ហ្សង់ កូម៉ៃ ដែលជាអភរិក្សដ្ឋានអង្គរមុនគេបង្អស់ បានបញ្ជាក់ថា នៅឆ្នាំ១៩១០ វត្តទាំងនោះ ត្រូវបានរើចេញពីក្ដារ ដោយយកទៅដាក់នៅទីតាំងសព្វថ្ងៃ។ នៅឆ្នាំ១៩៥៣ សម័យឯករាជ្យ ទោះបារាំងដកសិទ្ធិរដ្ឋបាលគ្រប់គ្រងពីប្រទេសកម្ពុជាក៏ពិតមែន តែការងារអភិរក្សអង្គរ ខ្មែរនៅតែពឹងលើរាជការបារាំង និងបន្តរហូតសម័យសង្គ្រាមឆ្នាំ១៩៧៥
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អង្គរវត្ត
ខៀវ ច័ន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម