ជាតិ
រថយន្ត
ចំណាយ​តែ​១​ពាន់​ដុល្លារ​ក្នុង​មួយខែ លោក​អ្នកនឹង​ក្លាយជា​ម្ចាស់​រថយន្ត​ប្រណីត Mercedes ភ្លាម​
06, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចាប់ពី​ពេល​តទៅ លោកអ្នក ចំណាយ​តែ​១​ពាន់​ដុល្លារ​ក្នុង​មួយខែ នឹង​ទទួលបាន​រថយន្ត​ប្រណីត Mercedes-Benz ក្នុង​ក្តី​ស្រមៃ​ភ្លាម​។ ក្រុមហ៊ុន ស្តា​អូ​តូ ខេ​ម​បូ​ឌា កំពុងផ្តល់​សេវា​កម្មបង់​រំលស់​រថយន្ត Mercedes-Benz ដើម្បី​សម្រួល​ដល់​អតិថិជនរ​បស់​ខ្លួន​។



​លោកអ្នក​ដែលមាន​បំណង​ទិញ​រថយន្ត​ប្រណីត Mercedes-Benz  មិនចាំបាច់​បារម្ភ​ពី​ការចំណាយ​ច្រើន ដើម្បី​ទទួលបាន​រថយន្ត Mercedes ទៀត​នោះទេ​។ ក្រុមហ៊ុន ស្តា​អូ​តូ ខេ​ម​បូ​ឌា ដែល​នាំចូល ចែកចាយ និង​ដាក់លក់​ប្រភេទ​រថយន្ត មេ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​កម្ពុជា កំពុង​ផ្តល់ជូន​សេវាកម្ម​ថ្មី​មួយ គឺ​ការបង់​រំលស់​រថយន្ត Mercedes-Benz ដើម្បី​សម្រួល​ដល់​លោកអ្នក ដែល​ស្រមៃ​ក្លាយជា​ម្ចាស់​រថយន្ត​ប្រណីត Mercedes-Benz ។ 



​លោកអ្នក គ្រាន់តែ​ចំណាយ​ចាប់ពី ១ ពាន់​ដុល្លារ ដល់​៣​ពាន់​ដុល្លារ ប្រចាំខែ លោកអ្នក នឹង​ទទួលបាន​ប្រភេទ​រថយន្ត​ប្រណីត Mercedes-Benz ក្នុង​ក្តី​ស្រមៃ​ភ្លាម​។
​សូម​អញ្ជើញ​ទៅ​ទស្សនា​អគារ​តាំង​បង្ហាញ​(Showroom) រថយន្ត​ប្រណីត​មើ​ស៊ី​ឌី​ស​-​បិ​នស៍​ភ្នំពេញ ដែល​ដែលមាន រថយន្ត​ប្រណីត Mercedes-Benz ជាច្រើន​ប្រភេទ រង់ចាំ​លោកអ្នក​ជ្រើសរើស  ជាមួយនឹង​ការ ការបម្រើ​សេវាកម្ម​នានា​ទាក់ទង​នឹង​ការទិញ​រថយន្ត ជួសជុល ថែទាំ និង​ការប្រឹក្សា​យោបល់​នានា ជាទី​ពេញចិត្ត​ពី​ក្រុមហ៊ុន ស្តា​អូ​តូ ខេ​ម​បូ​ឌា​។ 



​អគារ​តាំង​បង្ហាញ រថយន្ត​ប្រណីត​មើ​ស៊ី​ឌី​ស​-​បិ​នស៍​ភ្នំពេញ  ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ លោកអ្នក​ក៏​អាច​ទំនាក់ទំនង​មកកាន់​យើងខ្ញុំ តាមរយៈ​លេខ​ទូរ​សព្ទ ០២៣២៣១៤៨៨ ៕




Tag:
 Mercedes-Benz
  ​រំលស់​
© រក្សាសិទ្ធិដោយ thmeythmey.com