ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
សុខភាព
កុមារ៤ពាន់នាក់ទៀតក្នុងខេត្តរតនគិរី និងស្ទឹងត្រែង ទទួលសេវាអប់រំ និងសុខភាពមុនចូលបឋមសិក្សា
08, Aug 2017 ,
8:19 am
រូបភាព
×
ដោយ:
លាង ដឺលុច (Leang Delux)
អង្គការភ្លែនអន្តរជាតិ និងអង្គការដៃគូនឹងសម្ពោធការបន្តសកម្មភាពគម្រោងគាំពារ និងអភិវឌ្ឍកុមារតូចនៅថ្ងៃទី៩ខែសីហានេះនៅក្នុងខេត្តរតនគិរី។ គម្រោងដែលចាប់ផ្តើមពីឆ្នាំ២០១៧ដល់២០២០ នឹងជួយកុមារ៤០០០នាក់អាយុក្រោម៦ឆ្នាំក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ផ្នែកស្មារតី និងកាយសម្បទា មុនពួកគេចូលរៀនថ្នាក់បឋមសិក្សា។
កូនឬស្សី គឺជាឈ្មោះកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចរបស់អង្គការភ្លែនអន្តរជាតិ ដែលនឹងជួយកុមារតូចអាយុពី០ដល់៦ឆ្នាំដែលរស់នៅតំបន់ដាច់ស្រយាល ពិសេសកុមារជនជាតិដើមភាគតិច មុនពួកគេចូលរៀនថ្នាក់បឋមសិក្សា។ គម្រោងនេះនឹងត្រូវអនុវត្តនៅស្រុក បរកែវ អូរជុំ តាវែង និងវឺនសៃ នៃខេត្តរតនគិរី និងស្រុក ថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង នៃខេត្តស្ទឺងត្រែង។
លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិបានពន្យល់ថា៖«គម្រោងកូនឬស្សី នឹងផ្តល់សេវាសំខាន់ៗដល់កុមារតូចៗអាយុក្រោម៦ឆ្នាំ ឲ្យពួកគាត់មានឱកាសរៀនសូត្រ និងអភិវឌ្ឍសក្តានុពលពេញលេញ ដើម្បីត្រៀមខ្លួនក្នុងការចាប់យកចំណេះដឹងនៅបឋមសិក្សា»។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិបានដកស្រង់របាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០១៤ដែលសរសេរថា កុមារតូចនៅកម្ពុជា មិនត្រឹមតែត្រូវការជំនួយផ្នែកអប់រំតែមួយនោះទេ ពួកគេក៏ត្រូវការជំនួយផ្នែកសុខភាពផងដែរ។
តួអង្គសំខាន់ៗដែលអាចផ្តល់ជំនួយទាំងពីរនេះដល់កុមារតូច មុនពួកគេចូលថ្នាក់បឋមសិក្សានោះ គឺក្រុមឪពុកម្តាយ សហគមន៍ និងសាលាមត្តេយ្យសហគមន៍។
បើតាមការបញ្ជាក់នៃអង្គការភ្លែនអន្តរជាតិ គម្រោងកូនឬស្សីនឹងផ្តោតលើសកម្មភាពចំបងចំនួន៥គឺ៖ ទី១ ពង្រឹងសមត្ថភាពក្រុមឪពុកម្តាយ និងអ្នកមើលថែកុមារដោយផ្តល់ជំនាញ និងចំណេះដឹងនៃការមើលថែកុមារក្រោម៦ឆ្នាំ។ ទី២ គាំទ្រសាលាមត្តេយ្យសហគមន៍ចំនួន៤១ (ក្នុងស្រុកទាំង៦នៃខេត្តរតនគិរី និងស្ទឹងត្រែង) ឲ្យមានបរិយាកាសសិក្សាល្អសម្រាប់កុមារ។ ទី៣ ពង្រឹងសមត្ថភាពគ្រូមត្តេយ្យសហគមន៍។ ទី៤ ផ្សព្វផ្សាយដល់សហគមន៍ពីសារសំខាន់នៃការអប់រំកុមារតូច និងទី៥ ធ្វើយ៉ាងណាឲ្យមេឃុំ និងមេភូមិ ផ្តោតការយកចិត្តទុកដាក់លើលើការគាំពារ និងអភិវឌ្ឍកុមារតូច។
តាមបទពិសោធន៍របស់អង្គការភ្លែនដែលបានអនុវត្តគម្រោងដូចគ្នានៅក្នុងតំបន់គោលដៅក្នុងខេត្តសៀមរាប កុមារអាយុពី៣ទៅ៦ឆ្នាំដែលទទួលបានការអនុវត្តគម្រោងនេះ រៀនពូកែ និងសកម្មជាងកុមារដែលមិនទទួលបានកម្មវិធីនេះ ហើយពួកគេក៏ពុំសូវប្រឈមនឹងជំងឺក្រិន និងមានទម្ងន់ក្រោមស្តង់ដារទៀតផង។
លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិបានពន្យល់ថាយ៉ាងដូច្នេះ៖«គម្រោងនេះមិនគ្រាន់តែរួមបញ្ចូលសមាសធាតុអប់រំតែមួយនោះទេ តែថែមទាំងផ្តោតលើសុខភាព អាហាររូបម្ថម្ភ ទឹកស្អាត អនាម័យ និងការភ្ញោចកុមារពីតូចផងដែរ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
plan international
ភ្លែនអន្តរជាតិ
រតនគិរី
កូនឬស្សី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម