អត្ថបទពាណិជ្ជកម្ម
Babi Mild ជា​ផលិតផល ថែទាំ​បុត្រ​ធីតា ឲ្យ​មាន​ភាព​ឆ្លាត​វៃ​តាមបែប ធម្មជាតិ​
14, Aug 2017 , 9:45 am        
រូបភាព
​មានរឿង​ជាច្រើន​ដែល​មាតាបិតា​អាចធ្វើ​បាន ដើម្បី​ចិញ្ចឹម​បីបាច់​បុត្រ​ធីតា​ពួកគាត់​ឲ្យ ធំធាត់ ប្រកបដោយ​សុខភាព​ល្អ ដោយ​ធម្មជាតិ និង​សុ​វត្តិភាព ដូច្នេះហើយ​បុត្រ​ធីតា​របស់​ពួកគាត់ ទាំងអស់​អាច​ស្វែងយល់ អភិ​វ​ឌ្ឃ រឺក៏​រៀនសូត្រ​ពីអ្វីៗ​ដែល​ចាំបាច់ សម្រាប់​ពួកគេ​ដើម្បី ក្លាយជា​ក្មេង​រឹងមាំ ឆ្លាត​វៃ អាច​ប្រឈម​មុន​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល មាននៅ​ក្នុង​ពិភពលោក​។​

​ផលិតផល Babi Mild ត្រូវបាន​បង្កើតឡើង​ដោយសារ​ធាតុ​ផ្សំ​បែប​ធម្មជាតិ ដូច្នេះហើយ​ពួកគាត់  អាច​ទទួលបាន​នូវ​ភាព​ទន់ល្មើយ និង​ការថែទាំ​ដូចជា​អ្នក​ម្តាយ​របស់គាត់​អញ្ចឹង​។ រូបមន្ត​ដ៏​ល្អ​នេះ​ផ្តល់​ឲ្យ​អ្នក​ម្តាយ និង​ទារក​ទទួលបាន​អារម្មណ៍​ធូរស្រាល ហើយ​វា​បាន​បង្ហាញថា ពេល​ទារ​កមាន អារម្មណ៍​ធូរស្រាល គឺជា​ពេលដែល​ទារក​រីករាយ ហើយ​អ្វីដែល​ភ្ញាក់ផ្អើល​នោះ វា​មាន​អត្ថប្រយោជន៍​ពី​ធម្មជាតិ​ជាច្រើន​ដើម្បី​សុភមង្គល​។ ការសិក្សា​ស្រាវជ្រាវ​ដដែលៗ​ជាច្រើន​បានបង្ហាញ​ថា សុភមង្គល​ធ្វើ​ឲ្យ​មនុស្ស​រីករាយ​ក្នុង​ជីវិត​។ វា​ជំរុញ​នូវ​សុទិដ្ឋិនិយម​របស់​ពួកគាត់ ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជោគជ័យ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​និង​ជីវិត​ការងារ​របស់​ពួកគាត់​។​

​ម្យ៉ាងវិញទៀត កុមារ​មាន​ភាព​រីករាយ ពេល​ធំ​ឡើង​នឹង​ក្លាយជា​មនុស្ស​ដែលមាន​ទេ​ព្យ​កោសល្យ​ល្អ ប្រកបដោយ​ភាពជោគជ័យ​។ យើង​អាច​ធ្វើបាន​យ៉ាងច្រើន​សម្រាប់​បុត្រ​ធីតា​របស់​យើង​តាមរយៈ​ការថែទាំ​តាមបែប​ធម្មជាតិ ដែល​ផលិតផល Babi Mild បង្កើតឡើង​សម្រាប់​មាតាបិតា ព្រមទាំង​កូនតូច​ដូចគ្នា​។​



​តួនាទី​របស់​យើង​ក្នុងនាម​ជា​ឪពុកម្តាយ គឺ​ត្រូវបង្កើត​បរិយាកាស​មួយ​ដែល​ធ្វើ​ឲ្យ​បុត្រ​ធីតា មាន​អារម្មណ៍​ទទួលបាន​នូវ​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​ការ​ធំធាត់ ហើយ​ពេលខ្លះ​យើង​អាច ភ្ញាក់ផ្អើល​ពេលដែល​ដឹងថា យើងទាំងអស់គ្នា​អាចធ្វើ​បានល្អ​តាម​វិធីសាស្ត្រ​បែប​ធម្មជាតិ ដូចជា​ពេល​ងូតទឹក​ជាដើម​។ នេះ​ជា​ពេលវេលា​ដ៏​មានតម្លៃ​មួយ​ប្រចាំថ្ងៃ ដែល​យើង​ត្រូវតែ ប្រញាប់​បំពេញ​កាតព្វកិច្ច​នេះ ព្រោះ​ភស្តុតាង​ជាច្រើន​បង្ហាញ ថា​ការ​ចំណាយពេល​ក្នុងការ​និយាយ និង​ការលេង​ជាមួយ​បុត្រ​ធីតា​របស់​យើង ក្នុងអំឡុងពេល ងូតទឹក អាចជួយ​ភ្ជាប់​ទំនាក់ទំនង​ពួកគាត់​ទៅកាន់​ពិភពលោក​ដោយ​ការចង់​ដឹង ចង់ឃើញ និង​ចេះ​បើក​ចិត្ត​ដើម្បី​ស្រូបយក​អ្វីៗ​ជាច្រើន ប្រៀប​ដូច​ទៅនឹង​អេ​ប៉ុង ដុស​ខ្លួន​អញ្ចឹង​។ លើសពីនេះ ពេល​ងូតទឹក​អាចជា​ផ្នែក​សំខាន់​មួយ សម្រាក​ទារក ដូច្នេះ​ពួកគាត់​អាច គេង​ស្កប់ស្កល់​នៅពេល​យប់​។ ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា រាល់​ការ​គេង​បន្ថែម ១៥ នាទី ដែល​កូនៗ​ទទួលបាន​រាល់​យប់ អាច​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្រិត​ខុសគ្នា នៅពេល​ពួកគាត់​ទៅ​សាលារៀន​។



​ភ្ញៀវ​កិត្តិ​យល​ជាង ១៥០ នាក់​បាន​ចូលរួម​ក្នុងការ​ធ្វើ​បទ​បង្ហាញ​នេះ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Osotspa (Babi Mild Principle) និង​ក្រុមហ៊ុន Rompolthong​។ កម្មវិធី​នេះ​ផងដែរ​ក៏មាន​ការ អញ្ជើញ​ចូលរួម​ពី វាខ្មិន​សំខាន់ៗ​រួមមាន អ្នកឯកទេស​ផ្នែក​កុមារ លោកជំទាវ វេជ្ជបណ្ឌិត Teaw Kunthea Rothna មកពី​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព សុខ លាភ មេត្រី មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹង​កេងកង ១ ។ លោកស្រី Carie Phou ដែលជា​នាយក​ក្រុមហ៊ុន Rompolthong និង​ជា​អ្នកវិនិយោគ​ដ៏​យូរអង្វែង​មួយ​នៅក្នុង​ទីផ្សារ​កម្ពុជា​។ លោកស្រី Briya ជា​តារា​សម្តែង​ដ៏​ល្បី ហើយក៏​ជា​អ្នក​ម្តាយ​វ័យក្មេង និង​លោកស្រី Heather Golem នាយក​សាលា Giving Tree School ដែលមាន​បទពិសោធន៍​បង្រៀន និង​ធ្វើការ​ជាមួយ​កុមារ​ជាង ១០ ឆ្នាំ​មកហើយ​។ វាខ្មិន​ទាំងអស់​បានធ្វើ​បទ​បង្ហាញ​រួមគ្នា​ស្តីពី​ការណែនាំ​សាមញ្ញៗ ដល់​មាតាបិតា ដើម្បី​ជួយ​ឲ្យ​បុត្រ​ធីតា​របស់​ពួកគាត់​បង្កើន​ការយល់ដឹង ដែល​ពួកគេ​អាច​ទទួលយក​នូវ​ពិភពលោក​នៅ​ជុំវិញខ្លួន ដែលមាន​ដូចជា ការ​ស្តាប់​តន្ត្រី ការបញ្ចេញ​សកម្មភាព ការលេងកម្សាន្ត កា​របរ​បោះ​អង្អែល និង​ការ​ម៉ាស្សា​។​



​ក្រុមហ៊ុន Rompolthong Trading Co Ltd ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​ទៅលើ​ផលិតផល ថែទាំ​ទារក Babi Mild និង ផលិតផល 12Plus នៅ​ប្រទេស​កម្ពុជា បានរៀបចំ​កិច្ច​ពិ​ភ្សា​ស្តីអំពី “​វិធីសាស្ត្រ​ក្នុងការ​ថែទាំ​បុត្រ​ធីតា​ឲ្យ​មាន​ភាព​ឆ្លាត​វៃ “​គោលបំណង​ស្វែងរក​ពី​វិធីសាស្ត្រ ដ៏​ល្អ​បំផុត​ដែល មាតាបិតា​អាចជួយ​បង្ហាញ​ផ្ឡូ​វ​ឲ​បុត្រ​ធីតា​របស់​ពួកគាត់​មាន​ភាពជោគជ័យ ក្នុង​ជីវិត​។​





( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com