កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ U22 កម្ពុជា​បើកឆាក​ពូ​ល B ដោយ​ចាញ់​ហ្វីលីពីន ២-០
15, Aug 2017 , 9:36 pm        
រូបភាព
Kouchi Belgira ទាត់បាល់ប៉េណាល់ទីជួយហ្វីលីពីនឈ្នះកម្ពុជា ២-០
Kouchi Belgira ទាត់បាល់ប៉េណាល់ទីជួយហ្វីលីពីនឈ្នះកម្ពុជា ២-០
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា បាន​ប្រកួត​ចាញ់ ២-០ U22 ហ្វីលីពីន នា​ការប្រកួត​បើកឆាក​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​កីឡដ្ឋាន MP Selayang ប្រទេស​ម៉ាឡេស៊ី ល្ងាច​ថ្ងៃ​អង្គារ ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ។​



Raymart Cubon បានតែ​តបាល់​បញ្ចូល​ទី​នៅ​ទី​៥១ ជួយ​ឲ្យ U22 ហ្វីលីពីន​នាំមុខ ១-០ ។ នៅ​នាទី​៨២ កីឡាករ​ហ្វីលីពីន​កាត់​ជប៉ុន Kouchi Belgira បាន​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​នាំ​ឲ្យ​ហ្វីលីពីន បង្កើន​ការនាំ​មុខ ២-០​។

​នៅ​នាទី​៨៨ ឆុំ ពិសា ត្រូវបាន​បណ្តេញចេញ ក្រោយ​ទទួលបាន​កាត​លឿង​ជា​លើក​ទី​ពីរ​។ កម្ពុជា​បាន​ប្រឹង​វាយបក ហើយ​សុក សំណាង បាន​ទាត់​ប៉ះរ​បាទី​។ ហ្វីលីពីន បាន​រក្សា​លទ្ធផល​នាំមុខ ២-០ រហូតដល់​បញ្ចប់​ការប្រកួត ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​៣​ពិន្ទុ​ដំបូង និង​ជាការ​សងសឹក​ផងដែរ ដោយ​កាលពី​ឆ្នាំ​២០១៥ ពួកគេ​បាន​ចាញ់ ៣-១ ។​


​សម្រាប់​ការប្រកួត​ពីរ​គូ​ដំបូង​នៅក្នុង​ពូ​ល B វៀតណាម បាន​យកឈ្នះ​ទី​ម័​រ​ខាងកើត ៤-០ ដោយ Doan Van Hau រកបាន​២​គ្រាប់ Ha Duc Chinh និង Nguyen Cong Phuong ជួយ​បាន​ម្នាក់​១​គ្រាប់​។ រីឯ​ឥណ្ឌូណេស៊ី តាម​ស្មើ​ថៃ ១-១ ដោយ Chaiyawat Buran រក​គ្រាប់​នាំមុខ​ឲ្យ​ថៃ​នៅ​វគ្គ​ទី​១ ហើយ Septian David ទាត់​បាល់​ប៉េ​ណា​ល់​ទី​តាម​ស្មើ​សម្រាប់​ឥណ្ឌូណេស៊ី នៅ​វគ្គ​ទី​២ ។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែសីហា កម្ពុជា ប៉ះ វៀតណាម មុន​ជំនួប​រវាង ឥណ្ឌូណេស៊ី និង ហ្វីលីពីន រវាង ថៃ ជាមួយ ទី​ម័​រ​ខាងកើត​។​

​ជម្រើស​របស់​កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន​ន៍ (​អ្នកចាំទី​), ឆេង ម៉េង​, សឿ​យ វិសាល (​ប្រធាន​ក្រុម​), ណុប តុលា (​ឆុំ ពិសា​), សំអឿន ពិដោរ​, ជួន ចាន់​ចាវ (​ច្រឹង ពលរដ្ឋ ៤៨), ស៊ិន សក្កដា (​ស៊ុន វ៉ាន់​ដេ​ត ៥៤), ហូ​យ ផល្លី​ន​, ប្រាក់ ធី​វ៉ា​, អ៊ិន សូ​ដា​វីដ​, សុក សំណាង​៕


Tag:
 SEA Games 2017
  U22 កម្ពុជា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com