ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញា​ជំងឺ​ប្រមេះ​ទឹកថ្លា​បង្ហួរនោម លើ​មនុស្ស​ប្រុស​
16, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ប្រមេះ​ទឹកថ្លា​បង្ហួរនោម​លើ​មនុស្ស​ប្រុស គឺជា​ការបង្ក​រោគ​មួយ​ទៅលើ​បង្ហួរនោម​របស់​បុរស ដែល​វា​បណ្តាលមកពី​ការឆ្លង​ជំងឺ​ប្រមេះទឹកបាយ​ក្នុងពេល​រួមភេទ​។ ជំងឺ​នេះ​ច្រើនតែ​បង្ក​ជាការ​ហើម និង​រលាក​ទៅលើ​បង្ហួរនោម បូករួម​នឹង​ការហូរ​ទឹករំអិល​តាម​លិង្គ​ទៀត​។ ប៉ុន្តែ​ជាមួយនឹង​ជំងឺ​កាមរោគ​ភាគច្រើន បុរស​ក៏​មិន​បង្ហាញ​រោគសញ្ញា​អ្វី​ដែរ​។​



​ជំងឺ​ប្រមេះ​ទឹកថ្លា​នេះ​បង្កឡើង​ដោយ​បាក់តេរី​ឈ្មោះថា Chlamydia Trachomatis ដែល​វា​ឆ្លង​តាមរយៈ​ការរួម​ភេទ​តាម​មាត់ រន្ធ​គូថ និង​ទ្វារមាស​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បុរស​ដែលមាន​ជំងឺ​ប្រមេះ​ទឹកថ្លា​បង្ហួរនោម​ប្រហែលជា​មិន​បង្ក​រោគសញ្ញា​អ្វី​ទាំងអស់ ឬ​គ្រាន់តែ​បង្ហាញ​រោគសញ្ញា​នៅ​រយៈពេល​ច្រើន​សប្តាហ៍​ក្រោយ​ប៉ុណ្ណោះ នោះ​គឺជា​ការ​ហើម​នៅ​បង្ហួរនោម​តែម្តង​។ ប៉ុន្តែ​អាកា​រៈ​ផ្សេងៗ​ទៀត​ដែល​បុរស​ខ្លួនឯង​គួរតែ​ចាប់អារម្មណ៍​ដែរនោះ​មានដូចជា​៖

•    ឈឺចាប់ ឬ​ក្រហាយៗ​ពេល​នោម​
•    ក្បាល​លិង្គ​ឬ​ចុង​បង្ហួរនោម រមាស់ ឡើង​ក្រហម ឬ​ហើម​
•    ហូរ​ទឹករំអិល​ចេញពី​លិង្គ ដែលមាន​ពណ៌​លឿងខ្ចី ឬ​ត្នោត​
•    ពងស្វាស​ឈឺ​ខ្លាំង ឬ​ហើម​

​កាលណា​បង្ហួរនោម​ទៅជា​រលាក​ក្នុងពេល​ឆ្លង​រោគ វា​នឹងធ្វើ​ឲ្យ​ការ​នោម​កាន់តែ​ពិបាក​។ រោគសញ្ញា​នៃ​ជំងឺ​ប្រមេះ​ទឹកថ្លា​នៅ​បង្ហួរនោម​លើ​មនុស្ស​ប្រុស​អាចមាន​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺ​ប្រមេះទឹកបាយ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com