ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់និស្សិតជំនាញបច្ចេកទេស
16, Aug 2017 ,
3:58 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ ពីមួយជំនាន់ទៅមួយជំនាន់ វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កាន់តែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតជំនាញបច្ចេកទេស ដោយសារវគ្គបណ្តុះបណ្តាលនេះ បានផ្តោតយ៉ាងសំខាន់លើវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ព្រមទាំងជួយឧបត្ថម្ភសម្ភារៈបរិក្ខារសិក្សាផ្សេងៗដល់និស្សិត ដើម្បីប្រើប្រាស់ក្នុងពេលកំពុងសិក្សាផងដែរ។
លោក ជា ចាន់ណា ជានិស្សិតឆ្នាំទី២ ផ្នែកបរិក្ខារម៉ាស៊ីនត្រជាក់ ដែលកំពុងរៀនក្នុងវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹងថា៖ «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីវគ្គបណ្តុះបណ្តាលសាមសុង Tech Institute នេះ ក៏ព្រោះតែក្រុមហ៊ុនសាមសុងសម្បូរទៅដោយផលិតផលថ្មីៗ ដែលមានបច្ចេកវិទ្យាខ្ពស់ដូចជា៖ ទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់ជាដើម។ល។ ប្រសិនបើយើងទទួលការសិក្សានៅខាងក្រៅ គឺកម្រនឹងទទួលបានឱកាសក្នុងការសិក្សាពីជំនាញទាំងនេះ ក៏ដូចជាឱកាសសិក្សាពីឧបករណ៍ទំនើបៗទាំងនេះណាស់ផងដែរ»។
កញ្ញា ចន ចន្ត្រា ដែលជានិស្សិតផ្នែកអេទ្បិចត្រូនិក Samsung Smart TV បានបង្ហាញចំណាប់អារម្មណ៍ថា៖ «មូលហេតុដែលនាងខ្ញុំបានចាប់យកផ្នែកអេទ្បិចត្រូនិក ក៏ព្រោះតែខ្ញុំចូលចិត្តផលិតផលសាមសុង ហើយខ្ញុំចង់យល់ដឹងបន្ថែមអំពី Smart TV ផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះទ្បើងនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកូនខ្មែរបានយល់ដឹងពីបច្ចេកវិទ្យាទំនើបៗ របស់ផលិតផលសាមសុង ក៏ដូចជាផ្តល់ចំណេះដឹងដ៏ល្អមកយើងទាំងអស់គ្នាផងដែរ»។
នៅក្នុងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute សិស្សានុសិស្សទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន ៨ នាក់នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារពីក្រុមហ៊ុនសាមសុង និងបណ្តាញដៃគូក្រុមហ៊ុនធំៗជាច្រើនទៀត របស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា។
លោក រឿង ថៃ ជាគ្រូបណ្តុះបណ្តាលជំនាញទូរស័ព្ទដៃ និងធ្លាប់ជាសិស្សជំនាន់ទី១ បានឲ្យដឹងថា៖ «បើប្រៀបធៀបវគ្គបណ្តុះបណ្តាលសាមសុង Tech Institute កាលពីជំនាន់ទី១ និងជំនាន់ទី៤នេះ មានការខុសប្លែកគ្នាច្រើន ដោយក្នុងជំនាន់ទី១ ទូរស័ព្ទដៃដែលបានឧបត្ថម្ភដោយក្រុមហ៊ុនសាមសុង មិនទាន់មានភាពជឿនលឿន និងមានចំនួនតិច ប៉ុន្តែសម្រាប់ជំនាន់ទី៤ វិញ ខ្ញុំបានសង្កេតឃើញថាក្រុមហ៊ុនសាមសុងបានជួយឧបត្ថម្ភទូរស័ព្ទដៃថ្មីៗជាច្រើនគ្រឿង ដែលមានបច្ចេកវិទ្យាទំនើបសមស្របទៅនឹងទីផ្សារបច្ចុប្បន្ន»។
គាត់ក៏បានបន្តទៀតថា៖ «ក្នុងនាមខ្ញុំបាទ ជាគ្រូបង្រៀនម្នាក់ក្នុងវគ្គបណ្តុះបណ្តាលនេះ ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនពីវគ្គបណ្តុះបណ្តាលរបស់ក្រុមហ៊ុនសាមសុងផ្ទាល់ ព្រមទាំងចំណេះដឹង និងជំនាញដ៏ច្បាស់លាស់មួយដើម្បីយកមកង្រៀនដល់សិស្សនិសិត្សដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ»។
នេះសបញ្ជាក់ឲ្យឃើញថា វគ្គបណ្តុះបណ្តាលសាមសុង Tech Institute គឺជាសកម្មភាពប្រកបដោយការទទួលខុសត្រូវដ៏ខ្ពស់មួយផ្សេងទៀត របស់ក្រុមហ៊ុនសាមសុង ដោយខ្លួនបានជួយជ្រោមជ្រែង និងបណ្តុះបណ្តាល ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើង ស្របទៅនឹងតម្រូវការដ៏ខ្ពស់ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម