ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តា​ប្រឈមមុខ​ដែល​នាំ​ឲ្យ​អ្នក​ងាយ​កើត​គ្រួស​ក្នុង​តម្រងនោម​
18, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កត្តា​ប្រឈមមុខ​ដែល​ខ្លាំង​បំផុត​នាំ​ឲ្យ​កើតជា​គ្រួស​ក្នុង​តម្រងនោម​គឺ​នោម​តិចជាង​មួយ​លីត្រ​ក្នុង​មួយថ្ងៃ​។ នេះហើយ​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​ទារ​កកើត​មិន​គ្រប់​ខែ​កើត​គ្រួស​ក្នុង​តម្រងនោម និង​មាន​បញ្ហា​នៅ​តម្រងនោម​ផ្សេងៗ​ទៀត​បាន​។​



​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ភាគច្រើន​កើត​នៅលើ​មនុស្ស​អាយុ​ចាប់ពី ២០ ទៅ​៤០​ឆ្នាំ​។ មាន​កត្តា​ផ្សេងៗ​ច្រើនណាស់​ដែល​អាច​បង្កើន​ការ​ប្រឈម​នឹង​គ្រួស​ក្នុង​តម្រងនោម​បាន​។ ជាធម្មតា មនុស្ស​ស្បែក​ស​ទំនងជា​ងាយ​កើត​គ្រួស​ក្នុង​តម្រងនោម​ច្រើនជាង​ពពួក​ជនជាតិ​អា​ហ្វ្រេ​ក​កាត់​អាមេរិក​។ ចំពោះ​ភេទ​ក៏​ដើរតួនាទី​មួយ​ដ៏​សំខាន់​ដែរ​។ ដោយយោង​ទៅតាម National Institute of Diabetes and Digestive and Kidney Diseases បាន​ឲ្យ​ដឹងថា បុរស​គឺ​កើត​គ្រួស​ក្នុង​តម្រងនោម​ច្រើនជាង​មនុស្ស​ស្រី​។​

​កត្តា​ផ្សេងៗ​ទៀត​មានដូចជា​៖
•    ខ្សោយ​ជាតិ​ទឹក​
•    ធាត់​ជ្រុល​
•    របប​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន ប្រៃ ឬ​ផ្អែម​ខ្ពស់​
•    មាន​ជំងឺ​លើស​អ័រម៉ូន​ក្រពេញ Parathyroid
•    ធ្លាប់​វះកាត់​ត​ក្រពះ​
•    មាន​ជំងឺ​រលាក​ពោះវៀន​ដែល​នាំ​ឲ្យ​បឺត​ស្រូប​ជាតិ​កាលស្យូម​កាន់តែខ្លាំង​ទៅក្នុង​ចរន្តឈាម​
•    កំពុងតែ​ប្រើ​ថ្នាំ​ដូចជា ថ្នាំ​បញ្ចុះ​ទឹកនោម ថ្នាំ​ប្រឆាំង​ការ​ប្រកាច់ និង​ថ្នាំ Calcium-based Antacids៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com