ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អង្គការ​ភ្លែ​ន​បោះ​គោលដៅ​ផ្តល់​ទឹកស្អាត​ក្នុងស្រុក​ចំនួន​៤​នៃ​ខេត្តសៀមរាប​
19, Aug 2017 , 9:45 am        
រូបភាព
«លោក អ៊ឹម ចាន់សុភាព មន្រ្តីទទួលបន្ទុកទឹកស្អាត និងអនាម័យ នៃអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តសៀមរាប»
«លោក អ៊ឹម ចាន់សុភាព មន្រ្តីទទួលបន្ទុកទឹកស្អាត និងអនាម័យ នៃអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តសៀមរាប»
​សៀមរាប​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​នៅក្នុង​ខេត្តសៀមរាប ចាប់ពី​ឆ្នាំ​២០០២​។ មាន​គម្រោង​ជាច្រើន ដែល​អង្គការ​ភ្លែ​ន​បាននិងកំពុង​ប្រតិបត្តិការ​ក្នុងស្រុក​គោលដៅ​របស់ខ្លួន​។  «​គម្រោង​ទឹកស្អាត និង​អនាម័យ​» ជា​គម្រោង​ធំ​មួយ​របស់​អង្គការ​ភ្លែ​ន ដែល​បាន និង​កំពុង​ប្រតិបត្តិការ​ក្នុងស្រុក​គោលដៅ​ចំនួន​៤ ក្នុង​ខេត្តសៀមរាប រួមមាន​ស្រុក បន្ទាយស្រី ស្រុក​អង្គរធំ ស្រុក​អង្គរជុំ និង​ស្រុក​ស្រីស្នំ​។​



​មន្ត្រី​ទទួលបន្ទុក​ទឹកស្អាត និង​អនាម័យ នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​គម្រោង​ទឹកស្អាត និង​អនាម័យ អង្គការ​ភ្លែ​ន​បានផ្តល់​ទាំង​ទៅតាម​សហគមន៍ និង​សាលារៀន​។ លោក អ៊ឹម ចាន់​សុភាព បន្ថែមថា នៅតាម​សាលារៀន ភ្លែ​ន​មាន​ផ្តល់​ទឹកស្អាត​មាន​សុវត្ថិភាព និង​ផ្តល់​បង្គន់​អនាម័យ ហើយ​រាល់​ទឹកស្អាត និង​បង្គន់​អនាម័យ គឺ​ធ្វើ​ទៅតាម​ស្តង់ដា និង​មានតម្លៃ​ខ្ពស់​។  នៅតាម​សហគមន៍ ភ្លែ​ន​បាន​ជួយ​ជា​អណ្តូង​ខូង ស្រះ​ទឹក ឡ​ជីវឧស្ម័ន និង​បំផុស​អនាម័យ ដែល​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់ការ​លើ​គម្រោង​មួយ​នេះ​ដោយ​ខ្លួនឯង​។

​ការធ្វើ​ឲ្យ​ទឹក​មាន​សុវត្ថិភាព មុននឹង​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ជា​គោលដៅ​សំខាន់​របស់​អង្គការ​ភ្លែ​ន​។ ដូច្នេះហើយ ទើប​រាល់​អណ្តូងទឹក​មួ​យៗ គឺ​អង្គការ​មួយ​នេះ​គិតពី​បច្ចេកទេស និង​ស្ដង់ដា​ត្រឹមត្រូវ ជាពិសេស រាល់​អណ្តូង​ទាំងអស់ បោះ​ក្នុង​ជម្រៅ​ដែល​អាច​ទាញ​ទឹក​ប្រើប្រាស់​បាន​គ្រប់គ្រាន់ គឺ​ចាប់ពី​ជម្រៅ ២០​ម៉ែត្រ ទៅ​៧០​ម៉ែត្រ ទៅតាម​ភូមិសាស្ត្រ​មួយៗ​។​

​ចង់ដឹង​ច្បាស់​ពី​គម្រោង​ទឹកស្អាត​ដែល​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាននិងកំពុង​ប្រតិបត្តិការ​នៅក្នុង​ខេត្តសៀមរាប សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​សៀមរាប និង​លោក អ៊ឹម ចាន់​សុភាព ដូចតទៅ​៖







Tag:
 អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​
  អ៊ឹម ចាន់​សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com