ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ទឹក​នេះ​តែ​៤​ថ្ងៃ អាច​សម្អាត​ជាតិពុល​ក្នុង​ថ្លើម​ជិត​អស់
19, Aug 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រូបមន្ត​ក្នុងការ​សម្អាត​ជាតិពុល​ក្នុង​ថ្លើម​របស់​អ្នក​។ តើ​មាន​វិធី​ធ្វើ​បែបណា​ទៅ​?



​ដំបូង​អ្នក​អាច​ជ្រើសរើស​ទំពាំងបាយជូរ​ក្រៀម​ដែលមាន​ពណ៌​កាន់តែ​ចាស់​កាន់តែ​ល្អ ហើយ​មិន​រឹង​ពេក ក៏​មិន​ទន់​ពេក​។ បន្ទាប់មក អ្នក​អាច​យក​ទំពាំងបាយជូរ​ក្រៀម​នេះ​ចំនួន​១៥០​ក្រាម​ទៅ​លាង​ឲ្យ​ស្អាត​។ បន្ទាប់មកទៀត អ្នក​អាច​ដាំទឹក​ចំនួន​៤០០​មី​លី​លីត្រ​ឲ្យ​ពុះ រួច​ដាក់​ទំពាំងបាយជូរ​ក្រៀម​នេះ​ចូលទៅ​ដាំ​ជាមួយ​ទឹក​នោះ​ចំនួន​២០​នាទី ទើប​ពន្លត់ភ្លើង​។ ក្រោយ​ពេលដែល​ដាំ​ពុះ​រួច អ្នក​អាច​ទុក​រយៈពេល​មួយ​យប់​ឲ្យ​ត្រជាក់​។ លុះដល់​ព្រឹក​ទី​២ អ្នក​អាច​ស្រង់​ទំពាំងបាយជូរ​ក្រៀម​នោះឡើយ រួច​ត្រង​កាក​ផ្សេងៗ​ដែល​សល់​ចេញ​ឲ្យ​អស់ ដោយ​សល់​តែ​ទឹកតែ​ប៉ុណ្ណោះ ហើយ​ញ៉ាំ​បាន​ហើយ​។ អ្នក​អាច​ញ៉ាំ​មុន​ពិសា​របាយ​ចំនួន​កន្លះ​ម៉ោង នោះ​វា​ល្អ​ចំពោះ​សុខភាព​អ្នក​ណាស់​។ អ្នក​អាច​ញ៉ាំ​ចំនួន​មួ​យស​ប្ហា​ហ៍ ដោយ​ញ៉ាំ​ពេលណា​ក៏បាន ហើយ​ចំនួន​មួយ​កែវ​ក្នុង​មួយថ្ងៃ នោះ​អ្នកនឹង​សង្កេតឃើញថា​ថ្លើម​អ្នកនឹង​គ្មាន​ជាតិពុល​ទៀត​ទេ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com