កីឡាជាតិ
ជាតិ
ម៉ាឡេស៊ី​ធ្វើ​ពិធី​បើក​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​ផ្លូវការ​
20, Aug 2017 , 7:30 am        
រូបភាព
ប្រតិភូ និងអត្តពលិកកម្ពុជា។ រូបថត NOCC/NagaWorld
ប្រតិភូ និងអត្តពលិកកម្ពុជា។ រូបថត NOCC/NagaWorld
​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៩ ខែសីហា ដោយ​ព្រះ​ចៅ​ស៊ុ​លត​ង់ Muhammad ទី​៥ នៃ​រដ្ឋ Kelantan ដោយមាន​អ្នកទស្សនា​ផ្ទាល់​ប្រមាណ​៨​ម៉ឺន​នាក់ នៅ​កីឡដ្ឋាន Bukit Jalil​។​



​នេះ​ជា​លើក​ទី​៦​សម្រាប់​ម៉ាឡេស៊ី ដែល​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍ ដោយ​លើកចុងក្រោយ​ប្រព្រឹត្តិការណ៍​ពី​ឆ្នាំ​២០០១ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដូចគ្នា​។ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​ធ្វើជា​អធិបតី​នៃ​ពិធី​បើក​នេះ​។​



​ទោះបីជា​មុនពេល​ចាប់ផ្តើម​ពិធី​ផ្លូវការ មានការ​រំខាន​ដោយសារ​ភ្លៀង​ធ្លាក់​ក៏ដោយ ប៉ុន្តែ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី បាន​ប្រារព្ធ​ពិធី​ទៅ​យ៉ាង​រលូន តាមរយៈ​ការបង្ហាញ​ស្នាដៃ​អតីត​អត្ត​ព​លិ​ក និង​អត្ត​ព​លិ​ក ដែល​សម្រេចបាន​សមិទ្ធ​ផល​នានា​ជូន​ជាតិ រួមទាំង​ទស្សនីយភាព​ដ៏​ទាក់ទាញ​ជាច្រើន​ទៀត​។​

​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ មាន​អត្ត​ព​លិ​ក​សរុប​ជិត​៥០០០​នាក់ មកពី​១១​ប្រទេស ដោយ​ពួកគេ​ចូល​ប្រកួត​លើ​វិញ្ញាសា​ជាង​៤០០ នៃ​ប្រភេទ​កីឡា​ចំនួន​៣៨ ដែល​បន្ត​រហូតដល់​ថ្ងៃទី​៣០ ខែសីហា​៕












ប្រភពរូបថត៖ NOCC/NagaWorld 


 

Tag:
 SEA Games 2017
 
© រក្សាសិទ្ធិដោយ thmeythmey.com