English-Français
ជាតិ
សង្គមជាតិ
Francophonie ប៊ែលហ្សិក ត្រៀមសហការជាមួយព្រឹទ្ធសភា, ក្រសួងការបរទេស និង វិស័យភាពយន្តខ្មែរ
× ភ្នំពេញ៖ ភាសាបារាំងនៅក្នុងប្រទេសកម្ពុជាបាត់បង់ទីតាំងឈរជើងរបស់ខ្លួនមែន។ ប៉ុន្តែអ្នកស្នេហាភាសាមួយនេះ មិនទាន់ចង់ឲ្យភាសានេះ «ស្លាប់»ទៅវិញដោយងាយៗនោះទេ។ ក្រៅពីប្រទេសបារាំង, ប្រទេស ប៊ែលហ្សិក ជាពិសេស សភានិយាយភាសាបារាំង ប៊ែលហ្សិក ក៏បង្ហាញជំហរចង់ជួយជំរុញការប្រើប្រាស់ភាសាបារាំងឡើងវិញនៅកម្ពុជាដែរតាមរយៈការបង្កើនវគ្គបណ្តុះបណ្តាលធនធានមនុស្សក្នុងជំនាញការទូត ជំនាញភាព យន្ត ជំនាញច្បាប់។ល។ អ្នកស្រី Anne Lange តំណាងតំបន់ Wallonie-Bruxelles នៃស្ថាតទូតប្រទេសប៊ែលហ្សិកប្រចាំនៅវៀតណាម កម្ពុជា ឡាវ បានបញ្ជាក់ថា ស្ថាប័នលោកស្រីត្រៀមសហការជាមួយព្រឹទ្ធសភា ក្រសួងការបរទេស និងវិស័យភាពយន្តខ្មែរ។
សំឡេងជាភាសាបារាំង៖
នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា, អ្នកស្រី Anne Lange តំណាងតំបន់ Wallonie-Bruxelles នៃស្ថាតទូតប្រទេសប៊ែលហ្សិកប្រចាំនៅវៀតណាម កម្ពុជា ឡាវ បានផ្តល់បទសម្ភាសជូនសារព័ត៌មានអេឡិចត្រូនិកថ្មីៗដោយបញ្ជាក់ថា ភាសាបារាំងនៅកម្ពុជា និងនៅក្នុងប្រទេសផ្សេងៗបាត់បង់ប្រជាប្រិយភាពមែន។ ទោះជាយ៉ាងនេះក្តី ករណីនៅកម្ពុជា ស្ថាប័នលោកស្រីបាន និងកំពុងជំរុញសកម្មភាពផ្សេងៗមួយចំនួនក្នុងន័យលើកកម្ពស់តម្លៃភាសាមួយនេះឡើងវិញ។ លោកស្រីមានប្រសាសន៍បន្តថា លើកកម្ពស់ភាសាបារាំងមិនមែនបណ្តុះបណ្តាលបង្រៀនតែភាសាបារាំងសុទ្ធសាធនោះទេ។ តែស្ថាប័នលោកស្រីចង់ចូលរួមជំរុញការបណ្តុះបណ្តាលជំនាញផ្សេងៗតាមរយៈភាសាបារាំង។
ជាក់ស្តែង ស្ថាប័នលោកស្រី Anne Lange តំណាងតំបន់ Wallonie-Bruxelles នៃស្ថាតទូតប្រទេស ប៊ែលហ្សិក ប្រចាំនៅវៀតណាម កម្ពុជា ឡាវ កំពុងធ្វើការសហការយ៉ាងល្អជាមួយព្រឹទ្ធសភាខ្មែរ ត្រៀមសហការជាមួយមជ្ឈមណ្ឌលសោតទស្សន៍ បូផាណា ដើម្បីរកលទ្ធភាពបង្កើតសាលាភាពយន្ត និងចុងក្រោយបង្អស់ ស្ថាប័នលោកស្រីត្រៀមសហការគាំទ្រវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសខ្មែរ។ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនឹងត្រូវបង្កើតឡើងនាពេលខាងមុខនេះ នៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅបណ្តុះបណ្តាលអ្នកការទូតវ័យក្មេងកម្ពុជា។
ទាក់ទងនឹងការបណ្តុះបណ្តាលអ្នកការទូតវ័យក្មេងនេះ លោកស្រី Anne Lange តំណាងតំបន់ Wallonie-Bruxelles នៃស្ថាតទូតប្រទេសប៊ែលហ្សិកប្រចាំនៅវៀតណាម កម្ពុជា ឡាវ និយាយថា ស្ថាប័នលោកស្រីត្រៀមទទួលយកអ្នកការទូតវ័យក្មេងទៅធ្វើកម្មសិក្សានៅក្នុងប្រទេស ប៊ែលហ្សិក នាពេលខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com