ជាតិ
ការពានាស្បៃ ក្រមា និងកន្សែងរបស់ពលរដ្ឋខ្មែរ មានតាំងពីមុនសម័យអង្គរ
× ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ដែលគោរពសាសនាព្រះពុទ្ធ តែងតែនិយមពានាស្បៃ ក្រមា ឬកន្សែង ទៅវត្តអារាម ឬទៅចូលរួមក្នុងពិធីបុណ្យប្រពៃណី ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យកឋិន និងពិធីបុណ្យផ្សេងៗជាដើម។ ការពានានេះ ជាទំនៀមទម្លាប់ប្រពៃណីខ្មែរ តាំងពីមុនសម័យអង្គរមកម្ល៉េះ។
តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ការពានា ដែលយកស្បៃ ក្រមា ឬកន្សែង មកគ្របដណ្ដប់លើស្មារបស់មនុស្សស្រីនេះ បានទទួលឥទ្ធិពលមកពីប្រទេសឥណ្ឌា។ ប្រពៃណីរបស់ខ្មែរ បានប្រើស្បៃ រុំព័ទ្ធតែជុំខ្លួន ហើយទម្លាក់ទៅក្រោយវែងអន្លាយជិតដល់កែងជើង។ ការពានារបស់ប្រជាពលរដ្ឋខ្មែរ បានវិវត្តន៍ពីស្បៃ មកជាក្រមា ឬកន្សែង រហូតមកដល់បច្ចុប្បន្ន។
សូមអញ្ជើញទស្សនាវីដេអូខ្លី ស្តីពីការពានាកន្សែង ស្បៃ និងក្រមា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com