ជាតិ
សង្គមជាតិ
បិតា​ស្ថាបត្យករ​ខ្មែរ វណ្ណ ម៉ូលីវណ្ណ​៖ រូប​ទៅ ឈ្មោះ​នៅ
29, Sep 2017 , 12:25 pm        
រូបភាព
ដោយ:
បទ បថ្យាវត្ត​

 
-​កេរ្តិ៍ឈ្មោះ​រន្ទឺ​ឮ​ល្បី​សុសសាយ​
​សាយសុស​ផុស​ឆ្ងាយ​ផុត​ដែន​បុរី​
​បិតា​សំណង់​បែប​ទំនើប​ថ្មី​
​មាន​ប្រជាប្រិយ​ល្បី​ទាំង​សកល​។​
 
-​អគារ សំណង់​លោក​សង់​បន្សល់​
​អ្នក​ឆ្លង​ផ្លូវថ្នល់​ច្បាស់​ឃើញ​ចាំ​ជាក់​
​វិមានឯករាជ្យ​ន័យ​ជ្រៅ​មិន​រាក់​
​កីឡដ្ឋាន​ជាក់​ទាក់ភ្នែក​ប្រុស​ស្រី​។​

-​អគារ​សាលា​ភាសា​ល្បាញ​ល្បី​
​ចតុមុខ​ក្តី​ក៏​ស្រស់ត្រកាល​
​អ្នក​បានឃើញ​ហើយ​សុទ្ធតែ​ដំណាល​
​ពី​ភាព​ត្រកាល​ដែល​លោក​កែច្នៃ​។​

-​លោក​លាចាក​ទៅ​តែ​នៅ​ស្នាដៃ​
​ខ្មែរ​ពិត​គ្មាន​ថ្ងៃ​បំភ្លេច​លោក​ឡើយ​
​វណ្ណ ម៉ូលីវណ្ណ​នៅ​រហូត​ហើយ​
​ទៅ​ចុះ​លោក​អើយ​ឲ្យ​ដល់​ឋាន​ស្ងប់​៕
 
 

Tag:
 វណ្ណ ម៉ូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com