ជាតិ
រថយន្ត
Star Auto ចូលរួម​អង្គាសប្រាក់ ដើម្បី​សង់​អគារ​ស្នាក់នៅ​គ្រូ​របស់​អង្គការ​មួយ​នៅ​ខេត្តកណ្តាល​
02, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Star Auto Cambodia ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្តាច់មុខ​នាំចូល និង​ចែកចាយ​រថយន្ត​Mercedes-Benz ប្រចាំ​កម្ពុជា បាន​ចេញមុខ​ឧបត្ថម្ភ​កម្មវិធី​សប្បុរសធម៌​មួយ ដែល​ប្រព្រឹត្តទៅ​កាលពី​ពី​រាត្រី​ថ្ងៃ​សុក្រ ទី​២៩ ខែកញ្ញា​កន្លងទៅ នៅ​សាលា​អន្តរជាតិ​ភ្នំពេញ​(ISPP) ។



​ជា​កម្មវិធី​រៃអង្គាស​ថវិកា ដើម្បី​យកទៅ​កែលម្អ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​មួយចំនួន នៅក្នុង​អង្គការ​មួយ​នៅក្នុង​ខេត្តកណ្តាល ដែល​កំពុងតែ​អនុវត្ត​គម្រោង​«​បណ្តុះបណ្តាល​គ្រូ​កម្ពុជា​» ក៏ដូចជា​សង់​អគារ​ស្នាក់នៅ​សម្រាប់​លោកគ្រូ អ្នកគ្រូ​ផងដែរ​។ រាត្រី​នេះ ត្រូវបាន​អ្នករៀបចំ​ឲ្យ​ឈ្មោះថា​«​រាត្រី​ឆ្លើយ​សំណួរ យក​រង្វាន់​និង​អង្គាសប្រាក់​»​។



​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី​(James ZEMKE) អគ្គនាយក​នៃ​របស់​ក្រុមហ៊ុន Mercedes-Benz (​មើ​ស៊ី​ឌី​ស​-​បិ​នស៍​)​ប្រចាំ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​មូលហេតុ​ដែល ក្រុមហ៊ុន​របស់លោក​ចូលរួម​ក្នុង​កម្មវិធី​រៃអង្គាស​ថវិកា​ដូច្នេះ​ថា​៖«​យើង​ជឿជាក់ថា ការអប់រំ គឺមាន​សំខាន់​ណាស់ មិន​ត្រឹម​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​ក៏​ល្អ​ណាស់ដែរ​សម្រាប់​ក្រុមហ៊ុន star Auto​របស់​យើង ពីព្រោះ​នៅពេលដែល​កម្ពុ​ជាមាន​គ្រូបង្រៀន​ដែល​ល្អ ពួកគាត់​អាច​បង្រៀន​ក្មេង​ជំនាន់​បានល្អ និង​មាន​គុណភាព​ខ្ពស់ នៅពេលនោះ​ហើយ ដែលមាន​អ្នកជំនាន់ក្រោយ​ដែលមាន​សមត្ថភាព​ទាំងនោះ មក​ធ្វើការ​ជាមួយ​យើង​» ។

​ទន្ទឹម​ជាមួយគ្នានេះដែរ  លោក James ZEMKE  ក៏​សង្ឃឹម​ដែរ​ថា  ក្រុមហ៊ុន Mercedes-Benz នឹង​អាច ចូលរួម​នៅក្នុង​កម្មវិធី​សប្បុរសធម៌​បែបនេះ​នៅ​ឱកាស​ក្រោយ​ទៀត​។​



​ក្រុមហ៊ុន Star Auto Cambodia ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​បាន​សិទ្ធិ​នាំចូល និង​ចែកចាយ​លក់​ផ្តាច់មុខ រថយន្ត​ប្រណីត Mercedes-Benz (​មើ​ស៊ី​ឌី​ស​-​បិ​នស៍​) នៅ​កម្ពុជា​។ លោកអ្នក​អាច​អញ្ជើញ​ទៅ​ទស្សនា​រថយន្ត​ប្រណីត Mercedes-Benz ជាច្រើន នៅ​Showroom​របស់​ក្រុមហ៊ុន ដែល​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដែល​ត្រូវបាន​មហាជន​ទទួលស្គាល់ថា «​ជា​កន្លែង​តាំង​បង្ហាញ​រថយន្ត​ថ្មី​ទំនើប​ដ៏​ប្រណីត ធំ​សម្បើម​ដាច់​គេ​នៅ​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យានដ្ឋាន​សម្រាប់​ថែទាំ និង​ជួសជុល​រថយន្ត  របស់​ក្រុមហ៊ុន Star Auto Cambodia ក៏​ធំ​បំផុត​លើសគេ​ផងដែរ ដែលមាន​គ្រឿង​សម្ភារ ឧបករណ៍​ទំនើបៗ និង​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ចុងក្រោយ ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ​ដ៏​ល្អឥតខ្ចោះ​តែម្តង​។ 

​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕


Tag:
 James ZEMKE
  Star Auto
  Mercedes-Benz
 ​គ្រូ​
 ​ កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com