ជាតិ
រថយន្ត
Star Auto ប្រាប់​ពី​របៀប​ថែទាំ​រថយន្ត​ដែល​ត្រឹមត្រូវ ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​
09, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការថែទាំ​រថយន្ត​ឲ្យ​ប្រើប្រាស់​បានយូរ​អង្វែង មិនមែន​ត្រឹមតែ​ប្តូរ​ប្រេងម៉ាស៊ីន ឬ​លាង​សម្អាត​នោះទេ​។  បើតាម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Star Auto Cambodia ការថែទាំ​រថយន្ត​ដ៏​ត្រឹមត្រូវ ក៏​រាប់បញ្ចូល​ការថែទាំ​សម្បក​កង់ ផ្លិត​ទឹក ហ្វ្រាំង ប្រេង​ប្រអប់លេខ ប្រេង​ហ្វ្រាំង ភ្លើង​សញ្ញា និង​ចង្កៀង​ផងដែរ ដែល​ម្ចាស់​យានយន្ត គួរតែ​ត្រួតពិនិត្យ និង​ប្តូរ​ឲ្យ​បាន​ទៀងទាត់ និង​ពិ​និត្យនៅ​កន្លែង​ថែទាំ​យានយន្ត​ដែលមាន​ស្តង់ដារ និង​អ្នកជំនាញ​ដែលមាន​សមត្ថភាព​ផងដែរ​។ ការថែទាំង​រថយន្ត ក៏ត្រូវ​ធ្វើ​ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ​ដែរ ដែល​មិន​ត្រឹមតែ​ឲ្យ​រថយន្ត​របស់លោក​អ្នក​ប្រើប្រាស់​បានយូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់​ជាង​នេះ គឺ​សុវត្ថិភាព និង​ផាក​សុកភាព រាល់ពេល​ធ្វើដំណើរ​។



​ការថែទាំ​រថយន្ត​ឲ្យ​អាច​ប្រើប្រាស់​បាន​រយៈពេល​យូរអង្វែង គឺ​ការត្រួតពិនិត្យ និង​ថែទាំ​ពី​អ្នកជំនាញ​ត្រឹមត្រូវ ហើយ​មធ្យោបាយ​ដែល​ល្អ​បំផុត ដើម្បី​ចៀសវាង​ការជួសជុល​ដែល​មិនចាំបាច់ និង​ខាត​ពេល គឺ​ការពិនិត្យ ថែទាំ​ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ​។ នេះ​បើតាម ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​បស់​ក្រុមហ៊ុន Star Auto Cambodia ។

​តំណាង​ក្រុមហ៊ុន Star Auto Cambodia ដែល​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា បាន​គូសបញ្ជាក់ថា ការថែទាំ​រថយន្ត ដែល​គ្រាន់តែ​ប្តូរ​ប្រេងម៉ាស៊ីន ឬ​លាង​សម្អាត មិន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​រថយន្ត​ដំណើរការ​បានល្អ​ដោយ​សុវត្ថិភាព ផាក​សុកភាព និង​ប្រើប្រាស់​បានយូរ​នោះទេ ការថែទាំ​រថយន្ត ក៏​រាប់បញ្ចូល​ការថែទាំ​សម្បក​កង់ ផ្លិត​ទឹក (​ដៃ​ជូត​កញ្ចក់​) ហ្វ្រាំង ប្រេង​ប្រអប់លេខ និង​ប្រេង​ហ្វ្រាំង​ផងដែរ​។ លើសពីនេះ គឺ​ការពិនិត្យ និង​ថែទាំ ភ្លើង​សញ្ញា និង​ចង្កៀង ដើម្បី​ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​ផង​។

«​ម្ចាស់​យានយន្ត​គួរតែ​ត្រូវបាន​ត្រួតពិនិត្យ និង​ប្តូរ​ឲ្យ​បាន​ទៀងទាត់​»​។ នេះ​ជាការ​បន្ថែម​របស់លោក ឃុន ចាន់ថា មុននឹង​គូសបញ្ជាក់​ទៀតថា ការចំណាយ​ប្រាក់​បន្តិចបន្តួច ទៅលើ​ការថែទាំ​រថយន្ត​ឲ្យ​បាន​ទៀងទាត់ អាចជួយ​សន្សំសំចៃ​ប្រាក់​បាន​ច្រើន ហើយក៏​ជា​មធ្យោបាយ​មួយ ក្នុងការ​ធានា​ឲ្យ​បាន​ថា រថយន្ត​របស់​ពួកគាត់​ពិតជា​មាន​សុវត្ថិភាព ក្នុងការ​បើកបរ​ថែម​ទៀតផង​។ សម្រាប់​លោក ឃុន ចាន់ថា ការថែទាំ​រថយន្ត​យ៉ាង​ទៀត​ទាត់ និង​នៅ​រោង​ជាង​ជួសជុល​ដែល​ត្រឹមត្រូវ ប្រៀបដូចជា​ការ​មាន​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ​ដូច្នេះ​ដែរ ហើយ​ជម្រើស​ល្អ​បំផុត គឺ​ការស្វែងរក​កន្លែង​ជួសជុល​រថយន្ត​ល្អ​មួយ ដែល​អាច​ជឿទុកចិត្ត ក្នុងការ​ថែរក្សា​រថយន្ត​របស់លោក​អ្នក​ឲ្យ​រត់​បាន​យ៉ាង​ល្អ គ្មាន​ការបារម្ភ​នឹង​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។ 



​រោង​ជាង​ជួសជុល និង​ថែទាំ​រថយន្ត​របស់​ក្រុមហ៊ុន Star Auto Cambodia មិនមែន​អាច​ជួសជុល​បានតែ​ប្រភេទ​រថយន្ត Mercedes-Benz ក្រុមហ៊ុន​នេះ​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នោះឡើយ ប៉ុន្តែ​អាច​ជួសជុល​បាន​គ្រប់​ប្រភេទ​រថយន្ត​ទាំងអស់​។ មាន​អ្នកឯកទេស ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​យ៉ាង​ស្ទាត់ជំនាញ​ពី​រោងចក្រ​ដើម​។​

​រោង​ជាង​ជួសជុល​រថយន្ត​ក្រុមហ៊ុន Star Auto ដែល​ស្ថិតនៅលើ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ មិន​ត្រឹម​តែមាន​សមត្ថភាព​ជួសជុល ប្រភេទ​រថយន្ត Mercedes-Benz​នោះទេ  ប៉ុន្តែ​អាច​ជួសជុល បាន​គ្រប់​ប្រភេទ​រថយន្ត​ទាំងអស់ ទាំង​ផ្នែក​មេកា​និក ឬ​ការខូចខាត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តូច​-​ធំ ផ្សេងៗ​។ ក្រៅ​តែមាន​អ្នកឯកទេស ដែល​អាច​ជួសជុល​បាន​រថយន្ត​គ្រប់​ប្រភេទ​ហើយ​នោះ រោង​ជាង​ជួសជុល និង​ថែទាំ​រថយន្ត របស់​ក្រុមហ៊ុន Star Auto ត្រូវបាន​ក​សាងសង់ឡើង ស្របទៅតាម​បទដ្ឋាន​លំដាប់​ពិភពលោក​អមដោយ​បរិក្ខា​ទំនើបៗ បូករួម​នឹង​ឧបករណ៍​ប្រកបដោយ​គុណភាព​ខ្ពស់​។ រោង​ជាង ក៏មាន​ឃ្លាំង​ស្តុក​គ្រឿងបន្លាស់ ដែល​បាន​ស្ថាបនា​ស្របតាម​ស្តងដារ​របស់​ក្រុមហ៊ុន Mercerdes-Bezn ផងដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕


Tag:
 ឃុន ចាន់ថា​
  Star Auto
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com