ជាតិ
រថយន្ត
អ្នកជំនាញ​ថែទាំ​រថយន្ត​៖​កុំ​លាង​ឡាន​ជាមួយ​ម្សៅ​សាប៊ូ និង​ទឹក​អណ្តូង ព្រោះ​ធ្វើ​ឲ្យ​ខូច​ថ្នាំ​ឡាន
09, Oct 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កន្លងមក គេ​សង្កេតឃើញ​ម្ចាស់​រថយន្ត​ជាច្រើន បាន​លាង​ឡាន​នៅ​គេហដ្ឋាន​របស់ខ្លួន ដើម្បី​សន្សំសំចៃ​ថវិកា​។ ពួកគេ​តែងតែ​លាង​រថយន្ត​របស់ខ្លួន​ជាមួយ​ម្សៅ​សាប៊ូ ដែល​អ្នកជំនាញ​ផ្នែក​ថែទាំ​រថយន្ត អះអាងថា នឹង​បណ្តាល​ឲ្យ​ខូច​ថ្នាំ​ឡាន​។

   


​លោក ភឿន វណ្ណា អ្នកជំនាញ​ថែទាំ​រថយន្ត​នៅ​យានដ្ឋាន​មួយ​នៅ​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា សាប៊ូ​មាន​ជាតិ​កាត់​ខ្លាំង ដែល​ធ្វើ​ឲ្យ​ថ្នាំ​ឡាន​ងាយ​នឹង​ខូចខាត​។ លោក​បន្តថា ការលាង​សម្អាត​រថយន្ត គឺ​យានដ្ឋាន​របស់លោក​បាន​ប្រើ​ហ្វូ​ម​ផលិតផល​អាល្លឺម៉ង់​(​ទឹក​ម្យ៉ាង​ស្រដៀង​សាប៊ូ​លាងចាន​) ដែលមាន​សមត្ថភាព​ស​ម្អា​ត​បានល្អ និង​មិន​ខូច​ថ្នាំ​រថយន្ត​ឡើយ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​លាង​ឡាន មិនគួរ​លាង​ជាមួយ​សាប៊ូ​ម្យៅ​នោះទេ ព្រោះ​ធ្វើ​ឲ្យ​ខូច​ថ្នាំ​ឡាន​។ កន្លែង​ខ្ញុំ គឺ​លាង​ដោយ​ទឹក​ម៉ាស៊ីន​ដែលមាន​កម្លាំង​បាញ់​ទឹក​ខ្លាំង និង​ប្រើ​ផលិតផល​ហ្វូ​ម​របស់​អាល្លឺម៉ង់ ដែល​ធ្វើ​ឲ្យ​ឡាន​ស្អាត​ភ្លឺរលោង និង​មិន​ខូច​ថ្នាំ​ឡាន​។ យើង​មិនគួរ​លាង​ឡាន​ជាមួយ​ទឹក​អណ្តូង​នោះទេ ព្រោះ​ទឹក​អណ្តូង​មាន​ជាតិ​ម្យ៉ាង​ធ្វើ​ឲ្យ​ច្រែះ ដែល​អាចធ្វើ​ឲ្យ​ថ្នាំ​ឡាន​ពណ៌​ស្រអាប់​»​។

​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៅ​គេហទំព័រ thmeythmey.com ជាមួយ លោក ភឿន វណ្ណា ដូចតទៅ​៖       








Tag:
 រថយន្ត​
  ថែទាំ​
  សាប៊ូម្សៅ​
© រក្សាសិទ្ធិដោយ thmeythmey.com