ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិកសភាបក្សសង្គ្រោះជាតិ ​មិនចូលប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍នេះឡើយ​
10, Oct 2017 , 9:01 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ នឹងមិនចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅ​ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលានេះឡើយ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ចុះថ្ងៃទី១០ តុលានេះ សរសេរដូច្នេះ៖« ក្រុមសមាជិក​សភាគណបក្សសង្គ្រោះជាតិទាំងអស់ ​មិនចូលរួម​ប្រជុំ​រដ្ឋសភា នីតិកាលទី៥ នៅ​ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលានោះទេ»។

 

​គណបក្សសង្គ្រោះជាតិ មិនបានបញ្ជាក់ពីមូលហេតុពហិកាចូលរួមប្រជុំសភានេះទេ ហើយសារព័ត៌មានថ្មីៗ ក៏មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នក​នាំពាក្យគណបក្សសង្គ្រោះជាតិដែរ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

សូមបញ្ជាក់ថា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​ថ្ងៃទី១២ ខែតុលានេះ ​ចំ​ថ្ងៃ​ដំបូងដែលតំណាងរាស្ត្រ​ទាំង១២៣រូបត្រូវចូលធ្វើការវិញ​ បន្ទាប់ពី​ឈប់សម្រាក​រយៈពេល ៣ខែ​​មក។ បើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភា ​​​​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ ​សម្តេច ​ព្រះបរមនាថ នរោត្តមសីហមុនី នឹង​ប្រទាន​ព្រះរាជសារ ដល់​កិច្ចប្រជុំពេញអង្គនេះ ហើយសេចក្តីព្រាងច្បាប់ និង​របៀបវារៈផ្សេងៗទៀត ក៏​នឹងត្រូវ​លើក​ទៅ​ពិភាក្សា​ និង​អនុម័ត​ផង​ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com