ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា​ប្រជុំ​ពេញអង្គ ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្សប្រឆាំង​
12, Oct 2017 , 8:41 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋសភា​បើក​កិច្ចប្រជុំពេញអង្គ លើក​ទី​៩ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​១២ តុលា​នេះ ដោយមាន​សមាជិក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ចំនួន​៦៧​កូរ៉ុម​។ ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​អវត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ​។


​ការបើក​កិច្ចប្រជុំពេញអង្គ​នេះ គឺ​ចាត់ទុកជា​ថ្ងៃ​ដំបូង សម្រាប់​តំណាងរាស្ត្រ​ទាំង​១២៣​រូប ដែល​ត្រូវ​ចូលធ្វើការ​ឡើងវិញ​ក្នុង​រដ្ឋសភា ក្រោយពី​ឈប់សម្រាក​រយៈពេល ៣​ខែ​កន្លងមក​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នឹង​ប្រទាន​ព្រះរាជសារ ដល់​កិច្ចប្រជុំពេញអង្គ ។ សេចក្តីព្រាងច្បាប់ និង​របៀបវារៈ​ផ្សេងៗ​ទៀត ក៏​នឹងត្រូវ​លើក​ទៅ​ពិភាក្សា​និង​អនុម័ត​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា ផងដែរ​៕ 
 

Tag:
 CNRP
 ​ សភា​
© រក្សាសិទ្ធិដោយ thmeythmey.com