អត្ថបទពាណិជ្ជកម្ម
អ៊ែ​ម​មឺ​រឹត​ចំណាយ ១៥​លាន​ដុល្លារ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ទីក្រុង​ឌូ​ប៉ៃ និង​ទាក់ទាញ​ការធ្វើដំណើរ​កាន់តែច្រើន​
19, Oct 2017 , 4:15 pm        
រូបភាព
​យុទ្ធនាការ​នេះ​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​បទ​ភ្លេង​ដ៏​ល្បី​របស់​ក្រុម Queen បានបង្ហាញ​ពី​បណ្ដាញ ជា​សកល​របស់​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត និង​ផលិតផល​ជាច្រើន​នៅលើ​យន្តហោះ ។ ក្នុងថ្ងៃនេះ អ៊ែ​ម​មឺ​រឹត បង្ហាញ​ពី​យុទ្ធនាការ​មួយ​ដែល​ប្រើ​ទឹកប្រាក់​ដល់​ទៅ​១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី ទាក់ទាញ​ភ្ញៀវទេសចរ ក្នុងការ​ធ្វើដំណើរ​ឲ្យ​កាន់តែច្រើន​ក៏ដូចជា ផ្សព្វផ្សាយ​ពី​វិសាលភាព​នៃ បណ្ដាញ​ដៃគូ​ដ៏​ធំ​ទូលាយ ទៅកាន់​គ្រប់​ទិស​ទៅលើ​ពិភពលោក​ដោយ​រួម​ប​ញ្ជូ​ល​ទាំង ទីក្រុង​ឌូ​ប៉ៃ និង​តំបន់​ជុំវិញ​នោះ​។

​យុទ្ធនាការ​នេះ​ប្រើប្រាស់​បទ​ភ្លេង​ដែល​តាក់តែង​ដោយ​ក្រុម​តារា​រ៉ុ​ក ជនជាតិ​អង់គ្លេស Queen ដែលមាន​ចំណងជើង​ថា «Don’t stop me now» ហើយ​ត្រូវបាន​រកឃើញ​ក្នុង​ការសិក្សា​វិទ្យាសាស្ត្រ​ថា ទំនុកភ្លេង​នៃ​បទ​ចម្រៀង​នេះ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​អារ​ម្មរណ៍​សប្បាយរីករាយ ឬ «​មាន​អារម្មណ៍ល្អ​» និង​បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចក្រភព​អង់គ្លេស​កាលពី​៥០​ឆ្នាំមុន​។ ស្ព​ត​ពាណិជ្ជ​កម្មនេះ​បាន​ប្រើ ប្រាស់​ប្លង់​ថត​យ៉ាង​ឆ្លាត​វៃ ដែល​ធ្វើការ​ផ្លាស់ប្ដូរ​ប្លង់​បាន​យ៉ាង​រលូន​រវាង​តំបន់​គោលដៅ​សំខាន់ៗ និង លក្ខណៈពិសេស​នៅលើ​យន្តហោះ​របស់ អ៊ែ​ម​មឺ​រឹត និង​ធ្វើ​ឲ្យ​អ្នកទស្សនា​នឹកឃើញ​ដល់​ទិដ្ឋភាព​រឿង ដែល​បង្ហាញ​«​ទិដ្ឋភាព​មួ​នៅក្នុង​ទិដ្ឋភាព​មួយទៀត​»​។ ស្ព​ត​ពាណិជ្ជ​កម្មនេះ​បាន​ច​រំលេច​ភាព​អស្ចារ្យ ក្នុង​ទីក្រុង​ឌូ​ប៉ៃ អម​ជាមួយ​ភ្លេង​បញ្ជាក់​ពី​របៀប​ដែល អ៊ែ​ម​មឺ​រឹត ភ្ជាប់​ជាមួយ​ពិភពលោក​តាមរយៈ ទីក្រុង​ឌូ​ប៉ៃ​។

​លោក Boutros Boutros អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង ទីផ្សារ និង​ម៉ាក​សាជីវកម្ម បាន​មាន ប្រសាសន៍ថា​៖ «​អ៊ែ​ម​មឺ​រឹត និង​ឌូ​ប៉ៃ តែងតែមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​។ រៀងរាល់ថ្ងៃ អ៊ែ​ម​មឺ​រឹត ប្រតិបត្តិ​ការហោះហើរ​ជាង ៥០០​ជើង ដែល​ភ្ជាប់​ឌូ​ប៉ៃ ជាមួយ​ប្រទេស​លើ​ពិភពលោក ហើយ​ភ្ជាប់ ប្រទេស​ទាំងនោះ​តាមរយៈ​ទីក្រុង​ឌូ​ប៉ៃ​។ ចាប់តាំងពី​ថ្ងៃ​ចាប់​ផ្តើមដំបូង អ៊ែ​ម​មឺ​រឹត មាន​មោទនភាព​ក្នុង ការផ្សព្វផ្សាយ​តំបន់​របស់​ពួកយើង​យ៉ាងសកម្ម​។​ទីក្រុង​ឌូ​ប៉ៃ ផ្ដល់​បទពិសោធន៍​យ៉ាង​អស្ចារ្យ​នៅ ព្រលាន យន្តហោះ​លំដាប់​ពិភពលោក​របស់ខ្លួន​ហើយ​ទីក្រុង​ឌូ​ប៉ៃ​បាន​ក្លាយជា​តំបន់​គោលដៅ កំពូល​ក្នុង សកលលោក ដោយសារ​ទីក្រុង​ឌូ​ប៉ៃ​បានធ្វើការ​វិនិយោគ​ជាប​ន្ត​បន្ទាប់​ក្នុងការ​នាំយក ភាព​ទាក់ទាញ​ថ្មីៗ និង​ការគាំទ្រ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​»​។



​លោក​បាន​បន្ថែមទៀតថា​៖ «​អ៊ែ​ម​មឺ​រឹត ជឿជាក់ថា មនុស្ស​គ្រប់រូប មិន​ថា​មាន​ប្រវត្តិ​បែបណា សុទ្ធតែ មានបំណង​ប្រាថ្នា​ធំ​ក្នុងការ​ធ្វើដំណើរ និង​ទទួល​បទពិសោធន៍​ពី​ពិភពលោក​ដោយ​ខ្លួនឯង​ផ្ទាល់​។ ពួក គេច​ង់​ទទួលបាន​ការលើកទឹកចិត្ត ស្វែងរក​អ្វីដែល​ថ្មី និង​ទទួលបាន​ភាពសប្បាយ​រីករាយ​។ នេះ​ជា​មូល ហេតុដែល​ពួកយើង​សម្រេច​ជ្រើសរើស​បទ​ចម្រៀង​របស់ Queen និង វិធីសាស្ត្រ មាន​ភាព​ច្នៃប្រឌិត ដែល​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​រីករាយ និង​ពោរពេញ​ដោយ​ថាមពល ដើម្បី​រំលឹក​អតិថិជន​ទាំង​អស់ពី ភាព​រំភើប​រីករាយ​ក្នុងការ​ធ្វើដំណើរ​។​»

​យុទ្ធនាការ​នេះ​នឹងធ្វើ​ឡើង​ក្នុង​ទីផ្សារ​សំខាន់ៗ​ជុំវិញ​ពិភពលោក ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៥ តុលា​។ ស្ព​ត​ពាណិជ្ជ​កម្មនេះ​ត្រូវបាន​បញ្ចេញ​គំនិត និង​និពន្ធ​សាច់រឿង​ដោយ​ក្រុមហ៊ុន​ផ្ទាល់ ហើយ​និង​ថត ដោយ លោក Vaughan Arnell អ្នកដឹកនាំ ដែល​ឈ្នះ​ពានរង្វាន់​។ ការផ្លាស់ប្ដូរ​ប្លង់​ជា​បន្តបន្ទាប់ ដោយ មិនមាន «​ប្លង់​កាត់​» ត្រូវបាន​ធ្វើឡើង​ក្នុង​កម្មវិធី​កុំព្យូទ័រ​ដាក់​ប​ញ្ជូ​ល​រូបភាព​ទំនើប CGI ដោយ​ក្រុមហ៊ុន MPC ក្នុង​ទីក្រុង​ឡុ​ដ៏ ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ ទទួលបន្ទុក​ផ្នែក​ស្ទូ​ឌី​យោ ការកាត់ត​រូប​បំភាន់​ពិសេស SFX ក្នុង​រឿង Jungle Book​។

( អត្ថបទ​ពាណិជ្ជកម្ម ) 


© រក្សាសិទ្ធិដោយ thmeythmey.com