ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម្ទេស​ហឹរៗ​អាចជួយ​រំលាយ​ជាតិ​ខ្លាញ់​បាន​
21, Oct 2017 , 6:20 am        
រូបភាព
ដោយ: ថ្មីៗ
សេចក្តីរាយការណ៍​ពី Daily Mail បាន​ឲ្យ​ដឹងថា ការ​រោយ​ម្ទេស​ហឹរ​នៅលើ​អាហារ​ពេលយប់​អាចជួយ​បន្ថយ​ភាព​ឃ្លាន​អាហារ​ខ្លាំង​បាន​។ គេ​និយាយថា របប​អាហារ​មាន​ជាតិ​ហឹរ​រាល់ថ្ងៃ​អាចជួយ​បន្ថយ​ភាព​ឃ្លាន​បាន​យ៉ាង​ល្អ​។



​ឥទ្ធិពល​របស់​សារធាតុ Capsaicin ដែលមាន​ក្នុង​ម្ទេស​ហឹរ ត្រូវបាន​គេ​សិក្សា​ឃើញថា វា​មាន​ប្រសិទ្ធភាព​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​ផង និង​បន្ថយ​ការ​ឃ្លាន​ចង់​ញ៉ាំ​អាហារ​ច្រើនៗ​ផង​។ គេ​រកឃើញថា ការប្រើ​ម្ទេស​ហឹរ​ត្រឹម​មួយ​ក្រាម​អាច​បន្ថយ​ការ​ឃ្លាន​អាហារ​ប្រៃ ផ្អែម និង​ខ្លាញ់ តែ​បង្កើន​ថាមពល​ក្នុង​ខ្លួន​ថែមទៀត​។​

​យ៉ាងណាមិញ ការសិក្សា​នេះ​មាន​លក្ខណៈ​តូច​ពេក ដោយសារ​តែមាន​អ្នកចូលរួម​ត្រឹមតែ ២៥​នាក់​ប៉ុណ្ណោះ​។ ថ្វីបើ​ដំណឹង​នៃ​ការសិក្សា​នេះ​បាន​រកឃើញថា អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ហឹរ​អាចជួយ​ដល់​អ្នក​សម្រក​ទម្ងន់​បាន​ក៏ដោយ ប៉ុន្តែ​អ្នក​ដែល​ចូលរួម​សិក្សា​នេះ​សុទ្ធតែជា​មនុស្ស​មាន​ទម្ងន់​ធម្មតា​ទាំងអស់​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com