កីឡាជាតិ
ជាតិ
វឌ្ឍនាកា​នឹង​លេង​ក្នុង​ការប្រកួត​ផ្លូវការ​លើកដំបូង​នៅ​ក្របខណ្ឌ​ទី​៣​ជប៉ុន​នា​វេលា​ម៉ោង​១១​ព្រឹក​នេះ​
22, Oct 2017 , 7:19 am        
រូបភាព
ដោយ:
ទីបំផុត​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ ចាន់ វឌ្ឍនាកា បានសម្រេច​ដូច​បំណង​ហើយ ដោយ​រូបគេ​ទទួលបាន​ឱកាស​បង្ហាញខ្លួន​ក្នុង​ជម្រើស​១១​នាក់​ជា​លើកដំបូង​ក្នុង​ក្រុម Fujieda MYFC នា​ជំនួប​តទល់​ជាមួយ​ក្រុម SC Sagamihara នា​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២២ ខែតុលា នេះ នៅ​កីឡដ្ឋាន Ecopa ។



​ក្រោយ​តស៊ូ​ព្យាយាម​ទាំង​មិនបាន​បង្ហាញខ្លួន​អស់​រយៈពេល​ជិត​១​ឆ្នាំ​ជាមួយ​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​ជប៉ុន Fujieda MYFC ទីបំផុត​កីឡាករ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ទទួលបាន​ឱកាស​បង្ហាញខ្លួន​ក្នុង​ជម្រើស​១១​នាក់​ជា​លើកដំបូង​ក្នុង​ក្លិប​មួយ​នេះ​។ នា​ការប្រកួត​ដែល​គេ​ដាក់ឈ្មោះថា​«Cambodia Match Day» វឌ្ឍនាកា នឹង​ជួយ​ក្រុម Fujieda MYFC តទល់​ជាមួយ SC Sagamihara នា​ថ្ងៃទី​២២ ខែតុលា នៅ​កីឡដ្ឋាន Ecopa នេះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Fujieda MYFC Khmer​។

​គួររំលឹកថា ចាន់ វ​ឌ្ឍ​នា បាន​ទៅលេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​ជប៉ុន Fujieda MYFC ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​១​ឆ្នាំ​តាំងពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៧ ប៉ុន្តែ​២៥​ប្រកួត​កន្លងមក​រូប​គេ​មិនដែល​មានឱកាស​បង្ហាញ​ខ្លួន​ក្នុងជំនួប​ផ្លូវការ​ក្នុង​ក្រុម​នេះឡើយ​។ បច្ចុប្បន្ន​ក្រុម Fujieda MYFC កំពុង​ឈរ​លេខ​រៀង​ទី​៩​ដោយមាន​៣៧​ពិន្ទុ ក្រោយ​ឈ្នះ​១០ ស្មើ​៧ និង​ចាញ់​៨ ខណៈ​ក្រុម SC Sagamihara ឈរ​លេខ​រៀង​ទី​១២​ដោយមាន​២៩​ពិន្ទុ ក្រោយ​ឈ្នះ​៧ ស្មើ​៦ ចាញ់​១២៕    


© រក្សាសិទ្ធិដោយ thmeythmey.com