កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ខ្សែការពារ AC Milan ក្លាយជា​ចៅហ្វាយក្រុង​នៃ​ប្រទេស​ហ្ស​ក​ហ្ស៊ី​
23, Oct 2017 , 5:47 pm        
រូបភាព
​អតីត​ខ្សែការពារ AC Milan លោក Kakha Kaladze បាន​ជាប់​បោះឆ្នោត​ជា​ចៅហ្វាយក្រុង​នៃ​រដ្ឋធានី​ប៊ី​លី​ស៊ី (Tbilisi) នៃ​ប្រទេស​ហ្ស​ក​ហ្ស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​ក្នុង​វ័យ ៣៩​ឆ្នាំ លោក Kaladze នៃ​គណបក្ស Georgian Dream – Democratic Georgia បានឈ្នះ​សំឡេងគាំទ្រ ៥១​ភាគរយ នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍ ទី​២១ ខែតុលា ឆ្នាំ​២០១៧​។​

​អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្ស​ក​ហ្ស៊ី​រូបនេះ ធ្លាប់ជួយ​ក្រុម AC Milan ឈ្នះ​ពានរង្វាន់ UEFA Champions League ២​ដង អំឡុងពេល​ស្នាក់នៅ​ជាមួយ​ក្រុម​នៃ​លី​ក​កំពូល​អ៊ីតាលី​មួយ​នេះ​អស់​រយៈពេល ៩​រដូវ​កាល មុនពេល​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​កាលពី​ឆ្នាំ​២០១២ ដើម្បី​ចូលប្រលូក​ក្នុង​វិស័យ​នយោបាយ​។​

Kaladze បាន​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​ថាមពល​នៃ​ប្រទេស​នេះ កាលពី​ថ្ងៃទី​២៥ ខែតុលា​ឆ្នាំ​២០១២ ប៉ុន្តែ​លោក​បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង​វិញ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ឈរឈ្មោះ​បោះឆ្នោត​ប្រជែង​តំណែង​ចៅហ្វាយក្រុង​នៃ​រដ្ឋធានី​ប៊ី​លី​ស៊ី ដែលមាន​ប្រជាជន​ប្រមាណ ១​លាន​២​សែន​នាក់​៕


Tag:
 បាល់ទាត់​
  AC Milan
  Kakha Kaladze
© រក្សាសិទ្ធិដោយ thmeythmey.com