កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា វិល​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជា​លើក​ទី​បី​
27, Oct 2017 , 1:22 pm        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា ត្រូវតែង​តាំងជាគ្រូបង្វឹក​ជម្រើស​ជាតិសារជាថ្មី។ រូបថតហ្វេសប៊ុក Phok Kim Siek
លោក ប្រាក់ សុវណ្ណារ៉ា ត្រូវតែង​តាំងជាគ្រូបង្វឹក​ជម្រើស​ជាតិសារជាថ្មី។ រូបថតហ្វេសប៊ុក Phok Kim Siek
ដោយ: រួបរួម
​លោក ប្រាក់់ សុវណ្ណារ៉ា ហៅ​ទូច ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) តែងតាំង​ធ្វើជា​គ្រូ​បង្គោល​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បន្ត​ពី​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino ដែល FFC ទើបតែ​បញ្ចប់​កិច្ចសន្យា​។​

 
​លោក ប្រាក់ សុវណ្ណារ៉ា ដែល​នឹង​ឈានចូល​ដល់​អាយុ​៤៥​ឆ្នាំ នៅ​ខែក្រោយ មានឱកាស​ដឹកនាំ​ឈុត​ជម្រើសជាតិ​ជា​លើក​ទី​បី ដោយ​លើកទីមួយ លោក​បាន​ដឹកនាំ​ក្នុង​ឆ្នាំ​២០០៨ ដល់​២០០៩ ហើយ​បន្ទាប់មក នៅ​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣ ។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ FFC គ្រូបង្វឹក​ដ៏​មានបទពិសោធន៍​រូបនេះ ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​មី​យ៉ាន់​ម៉ា និង​ការប្រកួត​ជម្រុះ AFC Asian Cup ជាមួយ​ហ្ស៊​កដា​នី ។​
 
​ក្រៅពី​ធ្លាប់​ដឹកនាំ​ក្រុម​កំពូល​ដូចជា ភ្នំពេញ​អ៊ឹម​ផាយ​អឺរ (​បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​) ព្រះខ័ន​រាជ ណាហ្គា​វើ​ល និងបឹងកេត លោក ប្រាក់ សុវណ្ណារ៉ា ក៏​ជាម​ន្ត្រី​បណ្តុះបណ្តាល​ធនធាន​គ្រូបង្វឹក​បាល់ទាត់​នៅ​កម្ពុជា​ផងដែរ​៕

Tag:
 ជម្រើសជាតិ
  ប្រាក់ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com