ជាតិ
ជុំវិញ​ការរំលាយ CNRP ចិន​គាំទ្រ​កម្ពុជា​អភិវឌ្ឍ​ប្រទេស​តាមផ្លូវ​របស់ខ្លួន​
17, Nov 2017 , 4:40 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ចិន នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បានប្រកាសថា ខ្លួន​គាំទ្រ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ដែល​ស្របតាម​ស្ថានភាព​ជាក់ស្តែង​ក្នុងស្រុក​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។



​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃទី​១៧ ខែវិច្ឆិកា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​អះអាងថា ចិន​គាំទ្រ​កម្ពុជា​ក្នុង​ជ្រើសរើស​ផ្លូវ​ដើម្បី​អភិវឌ្ឍ​របស់ខ្លួន​។ លោក Geng Shuang បញ្ជាក់​បែបនេះ ជា​ចម្លើយ​ទៅនឹង​សំណួរ​ជុំវិញ​ជំហរ​របស់​ចិន​ពាក់ព័ន្ធ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​។​

​ការលើកឡើង​បែបនេះ ហាក់​ផ្ទុយគ្នា​ពី​ជំហរ​របស់​ប្រទេសមួយ​ចំនួន​មាន​អាមេរិក អូស្ត្រាលី និង​សហភាព​អឺរ៉ុប​ជាដើម​ដែល​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។ ជុំវិញ​បញ្ហា​នេះ ក្រុង​វ៉ា​ស៊ិន​តោន​បានប្រកាសថា ខ្លួន​ចាត់វិធានការ​ប្រឆាំង​ក​ម្ពុ​ជា ខណៈដែល​ក្រុង​ព្រុ​ច​សែ​ល បានលើកឡើង​ពី​ការអនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ដែរ​៕


Tag:
 ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com