ជាតិ
សិល្បះ
ថាស​ចម្រៀង​ថ្មី​របស់ លោក យឹ​ង យ​ន រៀបរាប់​ពី​ការស្រឡាញ់​ទឹកដី​អាមេរិក សម្ពោធ​នៅ​ថ្ងៃ​សុក្រ​នេះ​
14, Dec 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ថាស​ចម្រៀង​ថ្មី​ដែលមាន​ឈ្មោះថា «​ស្រឡាញ់​សហរដ្ឋអាមេរិក​៖ ដំណើរ​របស់​យឹ​ង យ​ន​នៅក្នុង​សហរដ្ឋអាមេរិក​» ឬ "Lovin' USA: Yorn Young's Journey Across America" នឹង​សម្ពោធ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៥ ខែធ្នូ​នេះ នៅ​CKCC​។ ចម្រៀង​នេះ ត្រូវបាន​ផលិត គ្រា​ដែល លោក  យឹ​ង យ​ន បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ផ្នែក​តន្ត្រី ដែលមាន​ឈ្មោះថា OneBeat នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៣ ។



​ស្ថានទូត​អាមេរិក រៀប​ចាំ​ការប្រគំ​តន្ត្រី ដើម្បី​សម្ពោធ​ថាស​ចម្រៀង​របស់លោក  យឹ​ង យ​ន រៀបរាប់​ពី​ទឹកដី​សហរដ្ឋអាមេរិក នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​សុក្រ ទី​១៥ ខែធ្នូ​នេះ នៅ​ម​ជ្ឈ​ម​ណ្ឌ​សហប្រតិបត្តិការ​កម្ពុជា កូរ៉េ (CKCC)​។ ថាស​ចម្រៀង​ថ្មី​ដែលមាន​ឈ្មោះថា «​ស្រឡាញ់​សហរដ្ឋអាមេរិក​៖ ដំណើរ​របស់​យឹ​ង យ​ន​នៅក្នុង​សហរដ្ឋអាមេរិក​» ឬ "Lovin' USA: Yorn Young's Journey Across America"​។

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក សាធារណជន​អាច​ចូល​ទស្សនា​ដោយ​មិន​គិតថ្លៃ ហើយទស្សនិកជន​ម្នាក់ៗ នឹង​ទទួលបាន​ថាស​ចម្រៀង​ថ្មី​នេះ ដោយ​ឥតគិតថ្លៃ​។

​នៅ​ឆ្នាំ​២០១៣ លោក យឹ​ង យ​ន បាន​ចូលរួម​នៅក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ផ្នែក​តន្ត្រី ដែលមាន​ឈ្មោះថា OneBeat នៅ​សហរដ្ឋអាមេរិក​។ កម្មវិធី​ផ្លាស់ប្តូរ​នោះ មានការ​ចូលរួម​នៃ​តន្ត្រីករ មកពី​ទូទាំង​ពិភពលោក ដើម្បី​សហការគ្នា និង​បង្កើត​បទ​ចម្រៀង​ដើម ហើយ​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក​។ លោក យ​ន​រំភើប ចំពោះ​ការចូលរួម​នោះ ហើយ​បាន​សរសេរ​បទ​ចម្រៀង​ខ្មែរ​ចំនួន ១១ បទ ជា​ស្នាដៃ​ដើម របស់លោក ស្តីពី​រដ្ឋ​នានា ក្នុង​សហរដ្ឋអាមេរិក ដូចជា​រដ្ឋ Minnesota, North Carolina និង​រដ្ឋ Florida  ហើយ​ការប្រគំ​តន្ត្រី​នេះ នឹង​បង្ហាញ​បទ​ចម្រៀង​ទាំង ១១ នោះ នៅលើ​ថាស​ចម្រៀង​មួយ​ជា​លើកដំបូង​។

​ក្រៅពីនេះទៀត នៅ​ថ្ងៃ​សុក្រ ពី​ម៉ោង ២ រសៀល ដល់​ម៉ោង ៣​កន្លះ  អ្នកចម្រៀង​នេះ នឹង​ដំណើរការ​សិក្ខាសាលា​មួយ សម្រាប់​ទស្សនិកជន​ជា​ក្រុម​តូច​មួយ ស្តីពី​អំណាច​នៃ​ដូ​រ្យ​តន្ត្រី​។ ក្រៅពីនេះទៀត លោក​នឹង​និយាយ​ពីអ្វី ដែ​លោក​បាន​រៀនសូត្រ ពី​កម្មវិធី​ផ្លាស់ប្តូរ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com