បទយកការណ៍ / បទសម្ភាសន៍
ស្ត្រី​ជនជាតិដើម​ភាគតិច កាន់តែ​សកម្ម​ក្នុងការ​ស្វែងយល់​បញ្ហា​សុខភាព និង​ការអប់រំ​កូន​
08, Mar 2018 , 9:19 am        
រូបភាព
​រតនគិរី​៖ ស្ត្រី​ជនជាតិដើម​ភាគតិច រស់នៅ​តំបន់​ដាច់ស្រយាល ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ផ្ដើម​ចូលរួម​ក្នុង​ការងារ​សហគមន៍ ដោយ​ផ្ដោតលើ​បញ្ហា​សុខភាព និង​ការអប់រំ​កូន​។ ក្នុង​មួយខែ ជនជាតិដើម​ភាគតិច ដែលជា​ក្រុម​ឪពុកម្ដាយ​នេះ បាន​ចូលរួម​ប្រជុំ​ចំនួន ២​ដង ពី​ការផ្ដល់​អាហារូបត្ថម្ភ និង​ការថែទាំ​កុមារ​តូច ឲ្យ​មាន​សុខភាព​ល្អ​។ កញ្ញា ប៊ុន ជាលី ប្រធាន​ក្រុម​កិច្ចការនារី​ឃុំ​ញ៉ា​ង បាន​ឲ្យ​ដឹងថា ក្រោយ​ចូលរួម​ក្នុង​ការងារ​សហគមន៍ ស្ត្រី​មាន​ភាពក្លាហាន​ជាង​មុន និង​យល់ដឹង​ច្រើន​ពី​បញ្ហា​សុខភាព រួមទាំង​បញ្ចេញ​មតិយោបល់​នានា​ផង​។ ក្រុម​ឪពុកម្ដាយ ជា​ក្រុម​មួយ​ស្ថិតក្នុង​ការអនុវត្ត​គម្រោង​រយៈពេល​៣​ឆ្នាំ របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ និង​អង្គការ​ដៃគូ ដែល​គាំទ្រ​ថវិកា​ដោយ​សហភាព​អឺរ៉ុប​។ ក្រុម​ឪពុកម្ដាយ​នេះ បង្កើតឡើង​ផ្ដោតលើ​ការពង្រឹង​សមត្ថភាព​ក្រុម​ឪពុកម្ដាយ និង​អ្នក​មើលថែ​កុមារ ក្នុងការ​មើលថែទាំ និង​អប់រំ​កុមារ​៕



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន  www.thmeythmey.com ជាមួយ​កញ្ញា ប៊ុន ជាលី ប្រធាន​ក្រុម​កិច្ចការនារី​ឃុំ​ញ៉ា​ង​ដូចតទៅ​៖






Tag:
 ស្ត្រី​
  ​ជនជាតិដើម​
 ​ សុខភាព​
 ​ អប់រំ​
  ​រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com