ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជាវ តាយ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពតជំនួស​លោក ចាន់ ចេស្តា
03, Jan 2018 , 8:39 am        
រូបភាព
លោក ជាវ តាយ (ឆ្វេង) ត្រូវបានតែងតាំងជាអភិបាលខេត្តកំពតជំនួស​លោក ចាន់ ចេស្តា
លោក ជាវ តាយ (ឆ្វេង) ត្រូវបានតែងតាំងជាអភិបាលខេត្តកំពតជំនួស​លោក ចាន់ ចេស្តា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អភិបាល​ខេត្តកំពត លោក ចាន់ ចេស្តា ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្ទេរ​ភារកិច្ច​មកកាន់​តួនាទី​នៅ​ក្របខណ្ឌ​ដើម​វិញ​។ ចំណែក​តួនាទី​អភិបាលខេត្ត​កំពត​នេះ ជំនួស​ដោយ​លោក ជាវ តា​យ អភិបាលរង​ខេត្តកណ្ដាល​។ លោក ជាវ តា​យ ត្រូវបានតែងតាំង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​១ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​របស់​មហាក្សត្រ​។​

 
​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ បាន​ត្រាស់បង្គាប់​៖«​ផ្ទេរ​ភារកិច្ច​ឯកឧត្តម ចាន់ ចេស្តា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពី​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ក្របខ័ណ្ឌ​ដើម​វិញ​»​។​
 
​លោក ចាន់ ចេស្តា ត្រូវបានតែងតាំង​ជា​អភិបាល​ខេត្តកំពត កាលពី​ខែមីនា ឆ្នាំ​២០១៦​កន្លងមក ៕
 
 
 

Tag:
 ជាវ តា​យ​
 ​ចាន់ ចេស្តា​
 ​កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com