ជាតិ
រថយន្ត
សមត្ថកិច្ច បាន​ឃាត់ទុក​យានយន្ត​ជាង​៤០០​គ្រឿង ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​
06, Jan 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នគរបាល​ចរាចរ​ផ្លូវគោក បាន​ឃាត់ទុក​យានយន្ត​ជាង​៤០០​គ្រឿង ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៥ មករា​។​នេះ​បើតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​។​


​របាយការណ៍​ខាងលើ​បញ្ជាក់ថា ការ​រឹតបន្តឹង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ បាន​ឃាត់​យានយន្ដ​បើកបរ​បញ្ច្រាសទិស មិន​ពាក់មួក​សុវត្ថិភាព មិន​ដាក់​កញ្ចក់​មើល​ក្រោយ ចំនួន​៤៧៨​គ្រឿង ក្នុងនោះ​រថយន្ដ​ចំនួន​០៧​គ្រឿង​, ម៉ូតូ​ចំនួន​៤៣៤​គ្រឿង និង​រ៉ឺម៉ក​កង់​បី​ចំនួន​៣​គ្រឿង​។ 
 
​បើតាម​យុទ្ធនាការ​ត្រួតពិនិត្យ​ចរាចរណ៍​ទូទាំងប្រទេស​វិញ នគរបាល​ពិនិត្យ​មួក និង​កញ្ចក់​២,៧៥៨​គ្រឿង ក្នុងនោះ​អ្នកបើកបរ​អត់​មួក​៤៣៥​គ្រឿង​, អត់​កញ្ចក់​១៣៩​គ្រឿង និង​យាន​ផ្សេងៗ​២១​គ្រឿង ហើយ​បង់​ផាកពិន័យ​បាន​៥៩៥​គ្រឿង ។​
 
​នគរបាល​បាន​បើក​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទោស​អាជ្ញាធរ​មូលដ្ឋាន និង​ព្រមាន​ដក​អភិបាល​ខណ្ឌដូនពេញ ទាក់ទង​នឹង​ចរាចរណ៍​គ្មាន​សណ្តាប់ធ្នាប់​ក្នុង​រាជធានី កងកម្លាំង​នគរបាល​ទាំង​ផ្នែក​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ ចាប់​បើក​ប្រតិបត្តិ​ការឃាត់​យានយន្ត ជាពិសេស​ម៉ូតូ និង​ម្ចាស់​យានយន្ត​៕

Tag:
 នគរបាល​
 ​ ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com