ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP នឹង​ជួបជុំ​សមាជិក​-​សមាជិកា​បក្ស​៥​ម៉ឺន​នាក់ នៅ​ថ្ងៃ​រំ​ឮ​ក ៧ មករា​
07, Jan 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជួបជុំ​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា ៥​ម៉ឺន​នាក់ នៅ​ថ្ងៃ​រំ​ឮ​ក​ខួប ៧ មករា លើក​ទី​៣៩ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​។​



​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​និយាយថា ការជួប​ជុំគ្នា​នេះ នឹងមាន​ការ​រំ​ឮ​ក​ឡើងវិញ ពី​ភាព​ជូ​ចត់​នៃ​ការរំដោះ​ជាតិ ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ពី​ការរង​ទុក​វេទនា ក្នុងសម័យ ប៉ុល ពត​។ ជាពិសេស​ការលះបង់រ​បស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខិតខំ​ប្រឹងប្រែង​ច​ចារ​រក​សន្តិភាព រហូតដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ ,​បង្រួបបង្រួម​ជាតិ និង​ការអភិវឌ្ឍ​ជាតិ​នា​បច្ចុប្បន្ននេះ​។​
 
​ការជួប​ជុំគ្នា​នេះ ក្រោម​វត្តមាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច ហ៊ុន សែន និង​សម្ដេច ហេង សំរិន​។ បើតាម​លោក សុខ ឥសាន ចំនួន​ជួបជុំ​សមាជិក​-​សមាជិកា ៥​ម៉ឺន​នាក់​នេះ កើនឡើង​ជាង​ឆ្នាំមុន ដែលមាន​អ្នកចូលរួម​តែ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ លោក សុខ ឥសាន បាន​ឲ្យ​តម្លៃ​ថ្ងៃ​៧​មករា ថា​ជា​ជីវិត​ទី​២​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​
 

Tag:
 CPP
  ៧ មករា
© រក្សាសិទ្ធិដោយ thmeythmey.com