អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល ស៊ូ​ជី មិន​ភ្លេច​សន្យា​កែប្រែ​រដ្ឋធម្មនុញ្ញ​ឲ្យ​ស្របតាម​ស្តង់ដារ​ប្រជាធិបតេយ្យ​ឡើយ
07, Jan 2018 , 7:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​អះអាង​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​បង្កើត​ដោយ​របប​ដឹកនាំ​យោធា ដើម្បី​ឲ្យ​ស្រប​ជាមួយ​គោលការណ៍​ប្រជាធិបតេយ្យ ។ សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ ធ្វើឡើង​ចំ​ពពេល​ដែលមាន​ការលើក​ឡើង​ថា បក្ស​កាន់អំណាច​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី មិន​ហ៊ាន​មាត់ក​ជុំវិញ​រឿង​កែប្រែ​រដ្ឋធម្មនុញ្ញ​នោះ ។​

 
​ថ្ងៃបុណ្យ​ឯករាជ្យ​មី​យ៉ាន់​ម៉ា​ថ្ងៃ​៥ មករា លោក​ប្រធានាធិបតី ធិ​ន ច បានបញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​របស់លោក នឹង​រៀបចំ​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ស្របទៅនឹង​បទដ្ឋាន​លទ្ធិប្រជាធិបតេយ្យ ។ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី មិនបាន​បញ្ជាក់ថា​តើ ការកែប្រែ​នោះ​នឹង​ប្រព្រឹត្តឡើង​ដោយ​របៀប​ណា​ឡើយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy ។​
 
​លោក​ប្រធានាធិបតី ដែលជា​មេដឹកនាំ​តំណាង​ឲ្យ​ប្រធាន​បក្ស​កាន់អំណាច​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​បន្ថែមថា រដ្ឋាភិបាល​របស់លោក កំពុងតែធ្វើការ​លើ​ការផ្សះផ្សារ​ជាតិ និង​សន្តិភាព ក្នុង​គោលដៅ​ដើម្បី​កសាង​រដ្ឋ​ប្រជាធិបតេយ្យ ។ ក៏ប៉ុន្តែ​ការចរចា​ជាមួយនឹង​ក្រុម​យោធា សម្រាប់​ការកែប្រែ​ច្បាប់​ធម្មនុញ្ញ មិនត្រូវ​បាន​ឲ្យ​ដឹង​តាមរយៈ​សុន្ទរកថា​ថ្ងៃ​ឯករាជ​នោះឡើយ ។ 
 
​អ្វី​គួរកត់សម្គាល់​នោះ ចេតនា​នៃ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា ដើម្បី​បន្ថយឥទ្ធិពល​យោធា​នៅក្នុង​ការដឹកនាំ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ។ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០០៨ ដែល​ចងក្រង​ដោយ​របប​សឹក​ចែងថា រាល់​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវការ​សម្លេង​សមាជិកសភា ៧៥​ភាគរយ បូក​ប្រជាមតិ​សំឡេង​ប្រជាជន​៥០​ភាគរយ​ទៀត ។ 
 
​ណាមួយ​បក្ស​កាន់អំណាច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ក៏​មិនមាន​អាសនៈ​គ្រប់គ្រាន់ ៧៥​ភាគរយ​នៅក្នុង​សភា​ផងដែរ ខណៈ​យោធា​មាន​សំឡេង​២៥​ភាគរយ​នៅក្នុង​សភា​ដោយ​ស្វ័យប្រវត្តិ​តាម​កំណត់ដោយ​ធម្មនុញ្ញ​នោះ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រដ្ឋធម្មនុញ្ញ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com