អត្ថបទពាណិជ្ជកម្ម
ចង់​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​? នេះ​ជាការ​ផ្តល់ជូន​តម្លៃ​ពិសេស “Hello 2018” ពី​អ៊ែ​ម​មឺ​រឹត​!
09, Jan 2018 , 10:40 am        
រូបភាព
​ទន្ទឹមនឹង​ការជំរុញ​អ្នក​និយម​ធ្វើដំណើរ​ទូទាំង​ពិភពលោក​ឱ្យ​ស្វែងយល់​បន្ថែម អំពី​លទ្ធភាព​គ្មាន​ដែន កំណត់​នៃ​ការធ្វើដំណើរ ថ្ងៃនេះ​អ៊ែ​ម​មឺ​រឹត​នឹង​ផ្តល់​ការលក់​សំបុត្រ​ពិសេស “Hello 2018” ដើម្បី លើកទឹកចិត្ត​ដល់​អ្នកធ្វើដំណើរ​នានា​ក្នុងការ​ចាប់ផ្តើម​រៀប​គម្រោងការ​ធ្វើដំណើរ​ក្នុង​ឆ្នាំ​ថ្មី​នេះ ព្រមទាំង​ផ្តល់ឱ្យ​អ្នកធ្វើដំណើរ​ទាំងឡាយ នូវ​ជម្រើស​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ស្ថិត​ក្នុងតម្លៃ សមរម្យ ដើម្បី​ទៅដល់​ទិសដៅ​ថ្មីៗ​នានា​។

​រាល់​អ្នកធ្វើដំណើរ​ដែល​កក់​សំបុត្រ​ទៅមក ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 29 ខែមករា អាច​ប្រើប្រាស់ ការផ្តល់ជូន​ពិសេស​នេះ លើ​ថ្នាក់​សន្សំសំចៃ និង​ថ្នាក់​អាជីវកម្ម សម្រាប់​ការហោះហើរ​ពី​ទីក្រុង​ភ្នំពេញ ទៅកាន់ ទីក្រុង​យាំ​ុ​ង​ហ្គូ​ន ទីក្រុង​ឌូ​បៃ ទីក្រុង​ប៉ារីស និង​ទិសដៅ​ដទៃទៀត ជាច្រើន​ក្នុង​បណ្តាញ​ជា​សកល​របស់​អ៊ែ​ម​មឺ​រឹត​។ សំបុត្រ​យន្តហោះ​ទៅមក ពី​ទីក្រុង​ភ្នំពេញ ទៅដល់ ទីក្រុង​យាំ​ុ​ង​ហ្គូ​ន មានតម្លៃ​ចាប់ពី 235 USD សម្រាប់​ថ្នាក់​សន្សំសំចៃ និង 750 USD សម្រាប់​ថ្នាក់​អាជីវកម្ម​; ពី​ទីក្រុង​ភ្នំពេញ ទៅដល់ ទីក្រុង​ឌូ​បៃ មានតម្លៃ​ចាប់ពី 523 USD សម្រាប់​ថ្នាក់​សន្សំសំចៃ និង 1642 USD សម្រាប់​ថ្នាក់​អាជីវកម្ម​; ចំណែក តម្លៃ​សំបុត្រ​ទៅមក​សម្រាប់​តំបន់​អឺរ៉ុប​វិញ មាន​ចាប់ពី 646 USD សម្រាប់​ថ្នាក់​សន្សំសំចៃ និង 2,306 USD សម្រាប់​ថ្នាក់​អាជីវកម្ម​; តម្លៃ​សំបុត្រ​ទៅមក សម្រាប់​សហរដ្ឋអាមេរិក គឺ​ចាប់ពី 909 USD សម្រាប់​ថ្នាក់​សន្សំសំចៃ និង 3558 USD សម្រាប់​ថ្នាក់​អាជីវកម្ម​។

​ការផ្តល់ជូន​តម្លៃ​ពិសេស​នេះ មាន​សុពលភាព​សម្រាប់ ការធ្វើដំណើរ​ចាប់ពី ថ្ងៃទី 14 ខែមករា រហូត ដល់​ថ្ងៃទី 14 ខែកក្កដា និង ពីថ្ងៃ​ទី 04 ខែសីហា ដល់​ថ្ងៃទី 30 ខែវិច្ឆិកា 2018​។

​ចំណាយ​ថវិកា​តិច ប៉ុន្តែ​ស្វែងយល់បាន​ច្រើន​។ ពី​អឺរ៉ុប​ដល់​តំបន់​មជ្ឈិមបូព៌ា ពី​ទ្វីបអាមេរិក ទ្វីប អា​ហ្រិ្វ​ក ដល់​ទ្វីប​អា​សី​ុ និង​មហាសមុទ្រ​ឥណ្ឌា អ៊ែ​ម​មឺ​រឹត​នាំ​អ្នក​ទៅកាន់​ទិសដៅ​ដ៏​អស្ចារ្យ ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​អ្នកធ្វើដំណើរ និង​ផ្តល់​អ្នក​គ្រប់គ្នា​នូវ​ឱកាស​ស្វែងយល់ ពិភពលោក ឱ្យ​កាន់តែច្បាស់​តាមរយ​:​ទស្សនវិស័យ​ដើម និង​ថ្មីៗ​។

​តើ​អ្នក​កំពុង​គិត​ចង់​ទៅលេង​គ្រួសារ និង​មិត្តភក្តិ​នៅ បុ​ស្តុ​ន ញូយ៉ក ឬ​កន្លែង​ណា​ផ្សេង នៅ​សហរដ្ឋអាមេរិក​? មិន​ថា​ជា​ទស្សនកិច្ច​ទាក់ទង​នឹង​រឿង​អាជីវកម្ម ជាការ​ដើរ កម្សាន្ត ឬ​ការសិក្សា​? ចុះ​ចំណែក​ម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់ និង​ស្រា​ដែលមាន​គុណភាព​ល្អឥតខ្ចោះ នៅ​ទីក្រុង​ដ៏​រីករាយ ដូចជា​ទីក្រុង​ប៉ារីស និង​ទីក្រុង​ឡុង​ដ៏​? ទីក្រុង​ទាំងនេះ គឺ​សំបូរ​ទៅដោយ​ភោជនីយដ្ឋាន ថ្នាក់​លំដាប់​ពិភពលោក​កម្រិត​Michellin ទន្ទឹមនឹង​ពេលដែល​ទីក្រុង​ឌូ​បៃ​ផ្តល់​អាហារ​បែប​អារ៉ាប់​ដ៏​ប្រណីត និង​ជក់ចិត្ត​។ ចំណែក​អ្នក​ដែល​ចូលចិត្ត​ទស្សនា​ភាពយន្ត និង​កម្មវិធី​ទូរ​ទស្ស​ន៏​វិញ ប្រទេស ក្រូ​អាត ពិតជា​អាចធ្វើឱ្យ​អ្នក​ដែល​ជក់ចិត្ត​នឹង Game of Thrones លង់​អារម្មណ៍​ជាក់​ជាមិនខាន ហើយ​ទីក្រុង​រ៉ូម ឯណោះ​វិញ ក៏មាន​ភាព​រូ​៉​មិន​ទិច​មិន​ចាញ់ ទីក្រុង​ដទៃទៀត​ដែរ​។

​ចំពោះ​អ្នក​ដែល ចូលចិត្ត​ឆ្នេរសមុទ្រ និង​ទឹកសមុទ្រ​ថ្លា​ខៀវស្រងាត់ ទីក្រុង ស៊ី​ប​រឹស និង ទីក្រុង នី​ស វិញ​នោះ ពិត​ជាមាន​ឆ្នេរសមុទ្រ​ស្អាត​ទាក់ទាញ​អារម្មណ៍​អ្នកធ្វើដំណើរ​ដែល​ចូលចិត្ត​គយគន់ ទឹកសមុទ្រ​ខៀវ ដាច់​កន្ទុយភ្នែក​។ ចុះ​អ្នក​ដែល​ចូលចិត្ត ការ​ផ្សងព្រេង​វិញ​? ទីក្រុង​ខៃ​រ៉ូ និង ទីក្រុង​កា​សា​ប្លាំ​ង​កា ជា​កន្លែង​ដែល​ផ្តល់​ភាពកក់ក្តៅ និង​ដំណើរ​ផ្សងព្រេង​ផ្សេងៗ​ជាច្រើន​។



​អ៊ែ​ម​មឺ​រឹត​ធ្វើដំណើរ​ទៅកាន់​ទិសដៅ​ជាង​150 ក្នុង​84 ប្រទេស ទៅកាន់ និង តាមរយ​:​ទីក្រុង​ឌូ​បៃ​។ សព្វថ្ងៃនេះ អ៊ែ​ម​មឺ​រឹត​មាន​ចំនួន​យន្តហោះ Airbus A380 និង Boeing 777 ដ៏​ច្រើន​បំផុត នៅលើ ពិភពលោក ដែល​ផ្តល់​ដល់​អ្នកធ្វើដំណើរ​ទាំ​ង​ឡាយ នូវ​ភាព​ប្រណីត និង​កក់ក្តៅ លើ​យន្តហោះ ដែលមាន​ទំហំ​ដ៏​ធំ មាន​ប្រសិទ្ធភាព​បំផុត និង​ទំនើប​បំផុត​ផងដែរ  សម្រាប់​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​។ នៅក្នុង​ខែកក្កដា ២០១៧  អ៊ែ​ម​មឺ​រឹត​បានចាប់ផ្តើម ការហោះហើរ​ត្រង់ ពី​ទីក្រុង​ឌូ​បៃ​មក​ទីក្រុង​ភ្នំពេញ តាមរយ​: ទីក្រុង​យាំ​ុ​ង​ហ្គូ​ន ដែល​ប្រើប្រាស់​យន្តហោះ Boeing 777 មាន​ប្រភេទ​ថ្នាក់​ចំនួន​២ គឺ ថ្នាក់​អាជីវកម្ម និង​ថ្នាក់​សន្សំសំចៃ​។

​អ៊ែ​ម​មឺ​រឹត ជា​ក្រម​ហ៊ុន​អាកាសចរ​ដែល​ប្តេជ្ញា​ធ្វើការ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​បទពិសោធ​ធ្វើដំណើរ កាន់​តែមាន​ភាពងាយស្រួល និង ល្អប្រសើរ ដោយ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ទីធ្លា​សម្រាក​លើ យន្តហោះ​ដែលមាន​កម្រិត​ខ្ពស់ (upgraded on-board lounge) លើ​យន្តហោះ​ដ៏​សំខាន់បំផុត​យើង គឺ A380 នៅ​ខែ សីហា 2017 រួចមក ក៏បាន​ដាក់​លំអ​ផ្ទៃ​ខាងក្នុង​យ៉ាង​ស្រស់ស្រាយ សម្រាប់​យន្តហោះ Boeing 777 កាលពី​ខែវិច្ឆិកា​មុន បូករួម​ទាំង​បន្ទប់​ឯកជន​ថ្នាក់ដំបូង​ថ្មី (First Class private suites) ដែល​អតិថិជន​ទន្ទឹង​ចាំ​យូរ​មកហើយ​។ បន្ទប់​ថ្មី​របស់​អ៊ែ​ម​មឺ​រឹត​ទាំងនេះ បំពាក់​ដោយ ទ្វារ​រអិល​ពី​កម្រាល​ដល់​ពិ​ដាន និង​ក្បាច់រចនា​រលីង​ស្អាត ដោយ​យក​លំនាំ​តាម Mercedes-Benz S-Class មាន​ផ្តល់ជូន​ទីធ្លា​ផ្ទាល់ខ្លួន មួយៗ​ដល់​ទៅ​១២​ម៉ែត​ការ៉េ ព្រមជាមួយ បន្ទប់​ឯកជន​ទូលាយ និង​បិទ​ជិត លាតសន្ធឹង​ជា​សណ្ឋាន​១-១-១ (a 1-1-1 configuration) មាន 3 ជួរ ឆ្វេង កណ្តាល និង ស្តាំ ដោយ​បន្ថែម​នូវ​ប្រណីតភាព និង ឯកជន​ភាព​មួយកម្រិត​ទៀត​។

​ក្រៅពី​ចំណុច​បន្ថែម​ថ្មីៗ​ទាំងនេះ​ដែល​អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា នឹង​ទទួល​បទពិសោធ​បាន ចាប់ពី ទីក្រុង​ឌូ​បៃ​ទៅ តម្លៃ​ពិសេស​នេះ​ក៏​អាចឱ្យ​អ្នកដំណើរ​ដក​ពិសោធ​សេវាកម្ម​ដែល​បាន ទទួល​រង្វាន់​ដ៏​ល្បីល្បាញ​កន្លងមក​របស់​អ៊ែ​ម​មឺ​រឹត ពី​ក្រុម​បាហុនិកា​ចំរុះ​ជាតិ​សាសន៍ (international cabin crew) ម្ហូបអាហារ​ឆ្ងាញ់ៗ និង​ប្រព័ន្ធ​កម្សាន្ត​ក្នុង​យន្តហោះ​ល្បីល្បាញ ice ដែល​ផ្តល់ជូន នូវ​ជម្រើស​ប៉ុស្តិ៍​ទូរទស្សន៍​2500 នៅ​គ្រប់​បន្ទប់​យន្តហោះ​។ លើសពីនោះ សេវាកម្ម Wi-Fi មាននៅ​សឹង​គ្រប់​យន្តហោះ​របស់​អ៊ែ​ម​មឺ​រឹត ។​

​ជាមួយ Emirates Skywards ដែលជា​កម្មវិធី​សម្រាប់ អ្នក​ឧស្សាហ៍​ហោះហើរ (frequent flyers) តាម​ក្រុមហ៊ុន​អាកាសចរ​អ៊ែ​ម​មឺ​រឹត អ្នកដំណើរ​អាច​សន្សំ​ពិន្ទុ​និង​ប្តូរ​ពិន្ទុ​ដើម្បី​យក​រង្វាន់ ជាច្រើន​អនេក​។ ជម្រើស​នៃ​ការប្តូរ​ពិន្ទុ  រួម​មានការ​ស្នាក់នៅ​សណ្ឋាគារ ដំណើរ​កម្សាន្ត និង​ការទិញ​ឥ​វ៉ាន់ ក៏ដូចជា​ការហោះហើរ និង​កម្មវិធី​បន្ថែម​ពិសេសៗ (upgrades) ។ កម្មវិធី Emirates Skywards Cash+Miles ក៏​អនុញ្ញាតឱ្យ​អ្នកដំណើរ ទិញ​សំបុត្រ ដោយ​ប្រើ​ទាំង​សាច់ប្រាក់ និង  ពិន្ទុ (Skywards Miles) បញ្ចូល​គ្នា​ដែរ​។ សមាជិក​នៅ​ថ្នាក់​ទាំង​បួន របស់​យើងខ្ញុំ គឺ ខៀវ (Blue) ប្រាក់ (Silver) មាស (Gold) និង​ប្លា​ទីន (Platinum) ត្រូវមាន​ពិន្ទុ យ៉ាងតិច ចាប់ពី 2,000 Miles (​ពិន្ទុ​) នោះ​ទើប​អាច​ប្រើប្រាស់ Skywards Cash+Miles បាន​។​

​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត​ហោះហើរ​ពី​ទីក្រុង​ភ្នំពេញ​ទៅ នឹង​រីករាយ​ជាមួយ​យន្តហោះ Boeing777 ដ៏​ធំ ដែល ហោះហើរ​ជា​រៀងរាល់ថ្ងៃ​ទៅ​ទីក្រុង​ឌូ​បៃ​ហើយ ឆ្ពោះទៅកាន់​ទិសដៅ​ជាង​150 កន្លែង​ដទៃទៀត​នៅ អឺរ៉ុប មជ្ឈិម​បូ​ពា និង​អាហ្វ្រិក​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​ការិយាល័យ អ៊ែ​ម​មឺ​រឹត ប្រចាំ​ប្រទេស​កម្ពុជា​តាមរយៈ លេខ​ទូរស័ព្ទ  023 998 168/023 963 201 ឬ អុ​ី​ម៉ែ​ល​: [email protected]។ ដើម្បី​ធ្វើការ​កក់​សំបុត្រ សូម​ចូលទៅ​កាន់​គេហទំព័រ www.emirates.com/kh ឬ ធ្វើការ​ទំនាក់ទំនង​មកកាន់​ភ្នាក់ងារទេសចរណ៍ របស់លោក​អ្នក​។ លក្ខខណ្ឌ​នានា នឹង​ត្រូវបាន​អនុវត្ត​។

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com