ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ថ្ងៃកំណើត​អ្នក​ប៉ះពាល់​ដល់​ការ​ប្រឈម​នឹង​ជំងឺ​ដែរ​ទេ​?
10, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Huffington Post បាន​ឲ្យ​ដឹងថា អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ទំនាក់ទំនង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​រវាង​ខែ​កំណើត និង​ការ​ប្រឈម​នឹង​ជំងឺ​។ ការប្រើប្រាស់​ទិន្នន័យ​បច្ចេកវិទ្យា​ទៅលើ​ការតាមដាន​សុខភាព​បែប​អេ​ឡិច​ត្រូ​និ​ច​លើ​មនុស្ស​ប្រមាណ ១.៧​លាន​នាក់ ធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​អាមេរិក​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ខែ​កំណើត និង​ជំងឺ​រ៉ាំរ៉ៃ​ព្រមទាំង​ជំងឺ​មិនសូវ​ធ្ងន់ធ្ងរ​ដូចជា សត្វល្អិត​ទិច​ជាដើម​។



​ជំងឺ​ប្រមាណ ៥៥​ប្រភេទ​ត្រូវបាន​គេ​រកឃើញថា​មាន​ជាប់ទាក់ទង​នឹង​ខែ​កំណើត​។ ចំពោះ​ការ​ឃើញ​ទំនាក់ទំនង​ដ៏​ថ្មី​នោះ​គឺថា វា​មាន​ជាប់ទាក់ទង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ជាច្រើន ដូចជា លើស​សម្ពាធ​ឈាម និង​ខ្សោយបេះដូង ហើយនឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ព្រមទាំង​មានការ​ជាំ​ស្បែក និង​សត្វល្អិត​ទិច​ទៀតផង​។ 

​ដោយ​ផ្អែកទៅលើ​ការរកឃើញ​នៃ​ការសិក្សា​ផ្សេងៗ អ្នកស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា មូលហេតុ​នៃ​កត្តា​រដូវ​កាល​អាច​នាំ​ឲ្យ​កើតជា​ជំងឺ​ពិសេសៗ​នោះ វា​អាច​ដោយសារតែ លទ្ធផល​នៃ​ការប៉ះពាល់​អង់​ទី​ហ្សែ​ន​ដូចជា លំអងផ្កា ការប្រែប្រួល​កម្រិត​វីតាមីន D និង​អាយុ​ដែល​ក្មេង​ត្រូវ​ចាប់ផ្តើម​ចូលរៀន​ដំបូង​។ មាន​កត្តា​ច្រើន​ទៀត​ដែល​មិនទាន់​គិត​ក៏មាន​ការចូលរួម​លើ​ទំនាក់ទំនង​នេះដែរ​។

​សរុបទៅ ការសិក្សា​នេះ​មិនបាន​អះអាងថា ការដែល​កើតមក​ក្នុង​ខែ​ពិសេស​ណាមួយ​មានន័យថា​ទំនងជា​ងាយ​កើត ឬ​មិនសូវ​កើតជា​ជំងឺ​ពិសេស​ណាមួយ​ឡើយ​។ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ជាច្រើន​ដែល​អ្នក​អាចធ្វើ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​នៅ​ថ្ងៃក្រោយ​បាន ដូចជា ឈប់​ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខ​ភាពល្អ​តាមរយ​របប​អាហារ និង​ការហាត់​ប្រាណ​។ វិធី​ទាំងនេះ​គួរតែ​អាចជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​ក្នុង​កម្រិត​មាន​សុខ​ភាពល្អ​បាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com