ជាតិ
កម្ពុជា នាំចេញ​វាយ​ន​ភណ្ឌ​ទៅ​ចិន​ជាង​២០០​លាន​ដុល្លារ តែ​នាំ​វត្ថុធាតុដើម​ចូល​វិញ​ជាង​២,៧០០​លាន​ដុល្លារ ក្នុងពេល​១១​ខែ ឆ្នាំ​២០១៧
14, Jan 2018 , 9:50 am        
រូបភាព
 រូបថត៖​ បេឡាជាតិ​សន្តិសុខសង្គម​(បសស)
រូបថត៖​ បេឡាជាតិ​សន្តិសុខសង្គម​(បសស)
ដោយ:
​ភ្នំពេញ​៖ កម្ពុជា បាន​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ ទៅកាន់​ប្រទេស​ចិន នៅក្នុង​រយៈ​ព​លេ​១១​ខែ កាលពី​ឆ្នាំ​២០១៧​។ ប៉ុន្តែ កម្ពុជា​ក៏បាន​នាំចូល​សម្ភារ​កាត់ដេរ និង​វត្ថុធាតុដើម​ផលិត​ស្បែកជើង​ពី​ប្រទេស​ចិន​វិញ ដោយ​ក្នុង​រយៈពេល​១០ ឆ្នាំ​២០១៧ ពោលគឺ​ពី​ខែកុម្ភៈ ដល់​ខែវិច្ឆិកា​មាន​ទំហំ​ជាង​២,៧០០​លាន​ដុល្លារ​។​



​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧  ការនាំចេញ​វាយ​ន​ភណ្ឌ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២០៧​លាន​ដុល្លារ កើនឡើង​ជាង ៤២​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៦​។ នេះ​បើតាម របាយការណ៍​នៃ​ក្រសួងពាណិជ្ជកម្ម​។ របាយការណ៍​នេះ​បន្តថា កម្ពុជា​បាន​នាំចូល​ពី​ប្រទេស​ចិន ដូចជា​សម្ភារ​កាត់ដេរ និង​វត្ថុធាតុដើម​ផលិត​ស្បែកជើង ពី​ខែកុម្ភៈ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២,៧៨៧​លាន​ដុល្លារ កើនឡើង ៨៩​ភាគរយ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​។​

​ទោះយ៉ាងណា ទីផ្សា​នាំចេញ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន នៅមាន​ទំហំ​តូច​ជាង​ទីផ្សារ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយ​ក្នុង​របាយការណ៍​ដដែល​នោះ បាន​គូសបញ្ជាក់​ដូច្នេះ​៖ «​ចិន​ជា​ប្រភព​វិយោគ​ធំ​បំផុត​របស់​កម្ពុជា លើ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​។ ប៉ុន្តែ​ទីផ្សារ​បំផុត​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយសារ​ទីផ្សារ​បណ្តា​ប្រទេស​ទាំងនេះ ផ្តល់​ការអនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៩​ខែ​ដំបូង​ឆ្នាំ​២០១៧ ការនាំចេញ​វាយ​ន​ភណ្ឌ​ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ទំហំ​ទឹកប្រាក់​ជាង ៥.៦០០​លាន​ដុល្លារ កើនឡើង​ជាង​៧​ភាគរយ បើ​ធៀប​ទៅនឹង ឆ្នាំ​២០១៦​។  ទីផ្សារ​ដ៏​ធំ​សម្រាប់​វាយ​ន​ភណ្ឌ​កម្ពុជា គឺ​សហភាព​អឺរ៉ុប ដែលមាន​ទំហំ ៤៥​ភាគរយ ខណៈ​ទីផ្សារ​សហរដ្ឋអាមេរិក​ជាង ២០​ភាគរយ បន្ត​បន្ទាប់មក គឺ​ទីផ្សារ​ប្រទេស​កាណាដា ជប៉ុន និង​ចិន​ជាដើម​៕

​ប្រភព​៖ AKP


© រក្សាសិទ្ធិដោយ thmeythmey.com