អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​សាណូ​ហ្វី​បង្ហាញ​វត្តមាន​របស់ខ្លួន​អស់​រយៈពេល ២៥​ឆ្នាំ នៅ​ប្រទេស​កម្ពុជា​
15, Jan 2018 , 11:08 am        
រូបភាព
​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា នៅថ្ងៃនេះ​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ខណៈ​ក្រុមហ៊ុន​នេះ​ប្រារព្ធ​ខួប​លើក​ទី ២៥​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន​ឱសថ​របស់​ប្រទេស​បារាំង និង​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ឱសថ​ធំជាងគេ​របស់​សកលលោក មាន​មោទនភាព​ចំពោះ​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩២ តាមរយៈ​ការិយាល័យ​តំណាង RousselUclaf និង​បាន​ក្លាយជា​ក្រុមហ៊ុន សាណូ​ហ្វី (​កម្ពុជា​) នៅ​ថ្ងៃទី ២៦ ខែមេសា​ឆ្នាំ​២០១២​។

​អ្នកស្រី ដាវ ធូ​ង៉ា (Ms. Dao Thu Nga) នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​បាន​មានប្រសាសន៍ថា​“​ក្នុងនាម​ជា​ក្រុមហ៊ុន​ថែទាំ​សុខភាព​នាំមុខគេ ក្នុងប្រទេស​កម្ពុជា បេសកម្ម​របស់​យើង​គឺត្រូវធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ចំនួន ១៦​លាន​នាក់ ដោយ​បន្ត​បង្កើន​លទ្ធភាព​ប្រើប្រាស់​វេជ្ជសាស្ត្រ និង​សេវាកម្ម​សុខភាព​បាន​គ្រប់គ្រាន់​។ ២៥​ឆ្នាំ​មកនេះ រហូតមកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន នៅតាម​បណ្តា​ទីក្រុង និង​តាម​បណ្តា​ខេត្ត​នានា ហើយ​យើង​ពិត​ជាមាន​តួនាទី​ដ៏​រឹងមាំ ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្នកស្រី​បាន​បន្តទៀតថា​៖ “​ក្រុមហ៊ុន​សាណូ​ហ្វី ប្តេជ្ញាចិត្ត​បម្រើ​ទីផ្សារ​ប្រទេស​កម្ពុជា និង​លើកកម្ពស់​ដំណោះស្រាយ​ថែរក្សា​សុខភាព ព្រមទាំង​ការព្យាបាល ដោយ​នាំយក​ផលិតផល​ច្នៃប្រឌិត​ថ្មី ឲ្យ​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​។ ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា កំពុង​នាំមុខគេ​ក្នុង​ទីផ្សារ ជាមួយនឹង ផលិតផល​ចម្រុះ​បំផុត រាប់បញ្ចូល​ទាំង Ethical, Consumer Healthcare and Vaccine business ជាមួយនឹង​ការបន្ត​បង្កើត​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ផ្រេ​ងៗ​ទៀតផង​ដែរ ។​



បន្ថែម​ពីលើ​នេះ​ទៀត “​ការប្រតិបត្តិ​ការ​អស់​រយៈពេល ២៥​ឆ្នាំ នៅ​កម្ពុជា គឺជា​ដំណើរ​ដ៏​អស្ចារ្យ ទាំង​ការធ្វើ​ជំនួញ ក៏ដូចជា​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស ដែល​បានមកពី​ការរៀបចំ​អាជីវកម្ម​ឲ្យ​ទាន់​នឹង​រយៈកាល​។ ពីមួយ​ជំហាន ទៅមួយ​ជំហាន យើង​បាន​សាង​ចំណូល​ឲ្យ​ក្រុមហ៊ុន​រហូតដល់ ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជាមួយនឹង​បុគ្គលិក​ចំនួន ១១០​នាក់ ដែលមាន​ជំនាញ​ដ៏​រឹងមាំ និង​ភាព​អង់អាច ក៏ដូចជា​ការអភិវឌ្ឍ​ន៍​អាជីព​រីកចម្រើន​ទៅមុខ​ជាមួយនឹង​ពួកយើង​។ ពួកគេ​គឺជា​ផ្នែក​ធំ​បំផុត​នៃ​ភាពជោគជ័យ​រយៈពេល ២៥​ឆ្នាំ​មកនេះ និង​ជា​ទ្រព្យ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ក្រុមហ៊ុន​។​”

​អ្នកស្រី ដាវ ធូ​ង៉ា បាន​ប្រាប់​បន្ថែម​ពី​កត្តា​សំខាន់ សម្រាប់​ភាពជោគជ័យ​នៃ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​គឺជា​ការគាំទ្រ​រួមគ្នា​ពី​រដ្ឋាភិបាល​កម្ពុជា​ជាពិសេស​ក្រសួងសុខាភិបាល​ដោយមាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដើម្បី​ពង្រឹង​និង​នាំមក​នូវ​ការថែទាំ​សុខភាព​ដល់​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ឡើង​។​”



​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​រយៈពេល ២៥​ឆ្នាំ​ក្នុងប្រទេស​កម្ពុជា គឺ​ការចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​នាំមក​នូវ​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន ដើម្បី​គាំទ្រ និង​តបស្នង​អោយទៅ​ប្រជាជន​កម្ពុជា​វិញ​នូវ​គម្រោង​ជាច្រើន ដូចជា​ការបរិច្ចាគ​ឈាម យុទ្ធនា​ការអប់រំ ការប្រមូល​ថវិកា ធ្វើការ​ឧបត្ថម្ភ បង្កើត​ព្រឹត្តិការណ៍​ពី​តូច​ទៅ​ធំ ដែលមាន​ទំហំ​ទឹកប្រាក់​ចាប់ពី ១​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​កឡើ​ង​ទៅ​។ ទាំងនេះ​គឺ​មិន​ត្រឹមតែ​ជា​កំណើន​គំរូ ស្ថិរភាព និង​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​បេះដូង​របស់​ក្រុមហ៊ុន​សាណូ​ហ្វី និង​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់ ចំពោះ​សហគមន៍​កម្ពុជា​ទាំងស្រុង​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​សាណូ​ហ្វី ពិតជា​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង ហើយនឹង​ផ្តល់នូវ​បេសកកម្ម​និង​ទស្សនៈវិស័យ ឥតឈប់ឈរ​របស់​ក្រុមហ៊ុន មក​ប្រទេស​កម្ពុជា​ជាមួយនឹង​ព្រឹត្តិការណ៍​នៃ​ភាពជោគជ័យ​ជាច្រើន​បន្ថែមទៀត សម្រាប់​ដំណោះស្រាយ​ថែទាំ​សុខភាព អាជីវកម្ម ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​សកម្មភាព​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​ផងដែរ​។​







(អត្ថបទពាណិជ្ជកម្ម)

Tag:
 Sanofi
© រក្សាសិទ្ធិដោយ thmeythmey.com