ជាតិ
គ្រោះថ្នាក់​ចរាចរណ៍ ១៥​ថ្ងៃ ខែមករា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៩៤​នាក់ និង​របួស​២០៩​នាក់​
15, Jan 2018 , 10:59 pm        
រូបភាព
ដោយ:
​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែមករា នេះ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ចំនួន​១៥៥​លើក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ចំនួន​៩៤​នាក់ និង​របួស​សរុប ចំនួន​២០៩​នាក់​។ នេះ​បើតាម​របាយការណ៍​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។



​របាយការណ៍​ខាងលើ បន្តថា មូលហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ គឺ​ដោយសារ​ការបើកបរ​លើ​ស​ល្បឿន​កំណត់ មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា ស្រវឹង ងងុយដេក និង​កត្តា​យានយន្ត​ជាដើម​។​

​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍ ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០១៨ មានការ​កើនឡើង​ច្រើនជាង ខែមករា ឆ្នាំ​២០១៧​។ បើតាម​ប្រភព​ដដែល រយៈពេល ១៥​ថ្ងៃ ខែមករា កាលពី​ឆ្នាំ​២0១៧ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​តែ​១៣៣​លើក ហើយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧៦​នាក់ និង​របួស​សរុប​១៩៩​នាក់ ប៉ុណ្ណោះ​៕


Tag:
 គ្រោះថ្នាក​ចរាចរណ៍​
 ​ ស្លាប់​-​របួស
© រក្សាសិទ្ធិដោយ thmeythmey.com