អត្ថបទពាណិជ្ជកម្ម
ចំណាប់អារម្មណ៍​ខ្លះៗ​របស់​ម្ចាស់​សាឡ​ន​ដែល​បាន​សិក្សា​ជំនាញ​ផ្នែក​សក់​នៅ​បាងកក​
17, Jan 2018 , 3:27 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​សក់ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ស៊ែ​ក កុង​តេស នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីពេល​ថ្មីៗ​នេះ បាន​ជួយ​បំពេញបន្ថែម​នូវ​ចំណេះដឹង​ជំនាញ​ផ្នែក​សក់​ដល់​សាឡ​ន​ទាំង​១២ ដែល​បាន​ចូលរួម​ក្នុង​វគ្គ​នេះ​។​
 
​ហាង​សាឡ​ន​ជាច្រើន ដែលជា​ដៃគូ​សហការ ក្រុមហ៊ុន​ស៊ែ​ក កុង​តេស បានទទួល​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​សក់​ពី​គ្រូ​ជនជាតិ​ថៃ ដែល​ឆ្លងកាត់​បទពិសោធន៍​ជាច្រើន​ឆ្នាំ និង​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​មួយ​នេះ​។  លើសពីនេះទៅទៀត ពួកគេ​ក៏បាន​អនុវត្ត​ដោយផ្ទាល់​ទាំង​ការ​កាត់សក់ និង​លាប​ពណ៌​សក់​ជាមួយនឹង​ផលិតផល Schwarzkopf Professional ថែម​ទៀតផង​។​


   
​បន្ទាប់ពី​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​សក់​នេះ​រួចមក សិក្ខាកាម​ទទួលបាន​បណ្ណ​សរសើរ ហើយ​ថែមទាំង​បាន​ទៅ​ទស្សនកិច្ច​នៅ​ហាង​ស៊ែ​ក កុង​តេស ប្រទេស​ថៃ ព្រមទាំង​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​លោក ស៊ែ​ក កុង​តេស ដែលជា​ម្ចាស់​ម៉ាក​សញ្ញា ផលិតផល Schwarzkopf Professional ផងដែរ​។


   
​ចង់ដឹងថា បន្ទាប់ពី​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះហើយ អ្នកតំណាង​ហាង​សាឡ​ន​ដែល​បាន​ចូលរួម​ពួកគេ​មាន​ចំណាប់អារម្មណ៍​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖








​វគ្គ​បណ្តុះបណ្តាល​ដ៏​ពិសេស​នេះ​នាំមក​ជូន​ដោយ​៖




  
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com