ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទឹកថ្នាំចាក់សាក់អាចចូលទៅក្នុងកូនកណ្តុរបាន
× យោងទោតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា ការចាក់សាក់អាចធ្វើឲ្យកើតជាជំងឺមហារីកដែរ។ ប៉ុន្តែរឿងនេះមិនមានការគាំទ្រទាំងស្រុងនៅឡើយទេ។ ដំណឹងថ្មីនេះបានមកពីការសិក្សាមួយដែលរកឃើញអំណះអំណាងថា កំទិចកំទីរចេញពីថ្នាំចាក់សាក់អាចជ្រៀតចូលទៅក្នុងកូនកណ្តុរបាន ប៉ុន្តែវាមិនត្រូវបានគេអះអាងថា ថ្នាំចាក់សាក់នេះធ្វើឲ្យកើតមហារីកឡើយ។
អ្នកស្រាវជ្រាវបានប្រើប្រាស់ថ្នាល់ស្បែកជាច្រើន និងដាក់ជិតកូនកណ្តុរដែលយកចេញពីសាកសប់ចំនួន ៦នាក់។ ក្នុងនោះមានស្បែកសាកសប់បួនដែលមានចាក់សាក់ ហើយមានសារធាតុ Titanium ក្នុងកូនកណ្តុរ។ កូនកណ្តុរគឺជាផ្នែកនៃប្រព័ន្ធទឹករងៃដែលចូលរួមជាផ្នែកមួយរបស់ប្រព័ន្ធភាពស៊ាំដែរ។
បញ្ហាគឺថា អ្នកស្រាវជ្រាមិនបានបញ្ចូលព័ត៌មានសំខាន់ៗថាតើស្បែកដែលយកចេញពីសាកសប់នោះមានជំងឺមហារីកឬអត់ និងអ្វីទៅដែលធ្វើឲ្យពួកគេស្លាប់។ មានន័យថា វាមិនអាចនិយាយបានថា កំទិចកំទីទឹកថ្នាំចាក់សាក់មានក្នុងកូនកណ្តុរនោះបង្កជាជំងឺមហារីកឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com