ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខរដ្ឋស្តីទី ផ្ទេរតំណែង​លោក ជា តារា ទៅជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ​
03, Mar 2018 , 9:48 am        
រូបភាព
រូបពី Bayon Radio ៖ លោកនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
រូបពី Bayon Radio ៖ លោកនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ប្រមុខរដ្ឋស្តីទី សម្ដេច សាយ ឈុំ បាន​ផ្ទេរតំណែង​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ ទៅជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ការពារជាតិ និង​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ឋានៈ​ស្មើ «​រដ្ឋមន្ត្រី​»​។ នេះ​បើតាម​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៨​។​


 
​លោក ជា តារា ទទួល​ការងារ​ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ការពារជាតិ ជំនួស​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង ស៊ាន អតីត​សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ការពារជាតិ​។​
 
​គួរ​បញ្ជាក់ថា លោក ជា តារា អគ្គ​មេបញ្ជាការរង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​សមរភូមិ​ទិស​យោធភូមិភាគ​ទី​៤ នៅ​ខេត្តព្រះវិហារ​៕

Tag:
 ​សាយ ឈុំ​
 ​ជា តារា​
© រក្សាសិទ្ធិដោយ thmeythmey.com