អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការ​ស្ទាបស្ទង់​៖ ការប្រឆាំង​អំពើពុករលួយ​ជាការ​បារម្ភ​របស់​ពល​រដ្ឋ​ចិន​ក្នុង​កិច្ចប្រជុំសភា​
03, Mar 2018 , 4:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ដោយ: ថ្មីៗ
​ការប្រឆាំង​អំពើពុករលួយ ស្ថិត​ក្នុងចំណោម​ប្រធានបទ​ក្ដៅ​ជាងគេ​សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សភា​ទាំងពីរ គឺ​សភា​ប្រជាជន និង​សភា​ពិគ្រោះ​យោបល់​។ នេះ​បើតាម​ការ​ស្ទាបស្ទង់ ដែល​រៀបចំ​ដោយ People’s Daily Online ។​

 
​កិច្ចប្រជុំ​ដំបូង​នៃ​សភា​ប្រជាជន នីតិកាល​ទី​១៣ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៥ ខែមីនា ខណៈ​កិច្ចប្រជុំ​ដំបូង​នៃ​សភា​ពិគ្រោះ​យោបល់ នីតិកាល​ទី​១៣ បានចាប់ផ្ដើម​នៅ​ថ្ងៃទី​៣ ខែមីនា​។ កិច្ចប្រជុំសភា ដែល​ធ្វើឡើង​នៅ​រដ្ឋធានី​ប៉េកាំង គឺជា​ការវិវត្ត​ដ៏​សំខាន់​សម្រាប់​ការកែទម្រង់ និង​ការអភិវឌ្ឍ​របស់​ចិន​នៅពេល​អនាគត​។​
 
​ការ​ស្ទាបស្ទង់​ដែល​រៀបចំ​ដោយ People’s Daily Online នៅមុន​កិច្ចប្រជុំ​ទាំងពីរ​នេះ បាន​គ្របដណ្ដប់​លើ​ការ​បោសសម្អាត​អំពើពុករលួយ សន្តិសុខ​សង្គម ការកែទម្រង់ និង​ការបើកចំហ ការពង្រឹង​តំបន់​ជនបទ ទំនុកចិត្ត​ផ្នែក​វប្បធម៌ និង​បញ្ហា​ផ្សេងទៀត​ដែល​យកចិត្តទុកដាក់​ដោយ​ប្រជាជន​ចិន​អំឡុងពេល​កិច្ចប្រជុំសភា​ទាំងពីរ​។ ការ​ស្ទាបស្ទង់​ដែល​ធ្វើឡើង​ក្នុង​ខែកុម្ភៈ មាន​អ្នកចូលរួម​ដល់​ទៅ​៤,២១​លាន​នាក់​។​
 
​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម សន្តិសុខ​សង្គម ការកែទម្រង់​ប្រព័ន្ធ​អប់រំ ការកែទម្រង់​ប្រព័ន្ធ​សុខាភិបាល និង​ការកាត់បន្ថយ​ភាពក្រីក្រ ត្រូវបាន​ជ្រើសរើស​ជា​ប្រធានបទ​សំខាន់​ទាំង​ប្រាំ ខណៈដែល​ការកែទម្រង់ និង​ការបើកចំហ និង​ការពង្រឹង​តំបន់​ជនបទ គឺជា​ប្រធានបទ​លេចធ្លោ​បំផុត​។ នេះ​ជា​មិនមែនជា​លើកទីមួយ​ទេ ដែល​អំពើពុករលួយ​ក្លាយជា​ប្រធានបទ​សំខាន់​នោះ ព្រោះ​ក្នុងការ​ស្ទាបស្ទង់​១៨​ឆ្នាំ​ចុងក្រោយ អំពើពុករលួយ ស្ថិតនៅ​បញ្ជី​ប្រធានបទ​ក្ដៅ​៧​ដង​ទៅហើយ​។​
 
​ចិន​បាន​ពង្រឹង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ជាច្រើន​ឆ្នាំ​ហើយ​។ ក្នុងចំណោម​វិធានការ​តឹងរ៉ឹង​ក្នុង​ឆ្នាំ​២០១៧ ការអនុវត្ត​គម្រោង​កែទម្រង់​ប្រព័ន្ធ​ត្រួតពិនិត្យ​វិន័យ​ថ្នាក់ជាតិ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន ខណៈដែល​ការធ្វើ​បត្យាប័ន​ជនល្មើស​គេចខ្លួន​នៅ​បរទេស​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រហម ក៏​ទទួលបាន​ការយកចិត្ត​ទុក​ដែរ​។​
 
​ក្រៅពី​អំពើពុករលួយ បញ្ហា​សង្គម​ទាក់ទង​មនុស្ស​ចាស់​ក៏​ជាការ​ផ្ដោតអារម្មណ៍​រប​ស់​ប្រជាជន​ចិន​ដែរ​។ ៤០​ភាគរយ​នៃ​អ្នកចូលរួម​ការ​ស្ទាបស្ទង់​លើកឡើងថា មនុស្ស​ចាស់​គ្មាន​ផ្ទះ គឺជា​ក្រុម​ដែល​គ្មាន​សុវត្ថិភាព​បំផុត​។ អ្នកចូលរួម​ក៏​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​ឧស្សាហកម្ម​ថែទាំ​មនុស្ស​ជរា កង្វះខាត​ការផ្គត់ផ្គង់​សម្ភារ និង​សេវាកម្ម​ថ្លៃ​ជាដើម​។ ការកែទម្រង់​វិស័យ​អប់រំ ក៏​ជា​ប្រធានបទ​ក្ដៅ​ដែរ ដោយ​អ្នកចូលរួម​ក្នុងការ​ស្ទាបស្ទង់​និយាយថា គម្លាត​ការអប់រំ​រវាង​ទីក្រុង និង​ជនបទ ត្រូវបាន​បង្រួម​៕
 
  
 

Tag:
 People’s Daily
© រក្សាសិទ្ធិដោយ thmeythmey.com