ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
NPCC យកការប្រកួតជើងឯកជនពិការប្រចាំឆ្នាំ ដើម្បីមើលធនធានជម្រើសជាតិ
14, Mar 2018 ,
5:39 pm
រូបភាព
×
ដោយ:
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) បានប្រើការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជាប្រចាំឆ្នាំ២០១៨ ដើម្បីមើលធនធានកីឡាករជម្រើសជាតិ ត្រៀមសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣។ ជាក់ស្តែង ក្នុងចំណោមកីឡាករ៣៦រូប ដែលចូលរួមឆ្នាំនេះ NPCC សម្លឺងឃើញកីឡាករចំនួន១២រូប ដែលពួកគេសុទ្ធសឹងជាកីឡាករចំណូលថ្មី។
នាការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជាលើកទី២ ដែលមានការសម្រិតសម្រាំងកីឡាករចូលរួម គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្លឹងឃើញយុវជនមានទេពកោសល្យចំនួន១២រូប ដើម្បីអភិវឌ្ឍន៍ត្រៀមចូលក្នុងក្រុមជម្រើសជាតិ សម្រាប់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ ការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជាឆ្នាំនេះ មានកីឡាករ៣៦រូបចូលរួម។
«តាមរយៈការប្រកួតនេះយើងអាចរកបានអត្តពលិកឆ្នើមចូលជាជម្រើសជាតិ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំកីឡាករថ្មីចេះតែមានការកើនឡើង។ ជាក់ស្តែងក្នុងចំណោមកីឡាករ៣៦នាក់ចូលរួមឆ្នាំនេះ គឺមានកីឡាករថ្មីជាយុវជន១២នាក់ ដែលយើងត្រូវកសាងត្រៀមទុកចូលជម្រើសជាតិ និងទៅចូលរួមប្រកួតខ្នាតអន្តរជាតិផ្សេងៗ»។ នេះជាការបញ្ជាក់របស់លោក យី វាសនា។
លោកបានបន្ថែមថា៖«យើងកំពុងជំរុញឲ្យក្រុមជម្រើសជាតិរបស់យើងស្របតាមស្តង់ដារអន្តរជាតិ។ ដូច្នេះ កីឡាករត្រូវតែខិតខំហ្វឹកហាត់ ដើម្បីបានគុណភាពខ្ពស់ សម្រាប់ឆ្ពោះទៅកាន់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
ក្រោយឆ្លងកាត់ការប្រកួតពីរថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែមីនា នៅពហុកីឡដ្ឋានជាតិ ជាលទ្ធផលកីឡាករ កីឡាការិនីស្ទើរតែអស់សុទ្ធតែទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតនេះទុកជាអនុស្សាវរីយ៍។ តែពួកគេមិនទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនោះទេ ពោលគឺបានត្រឹមប្រាក់ថ្លៃធ្វើដំណើរ និងការហូបចុករយៈពេលពីរថ្ងៃតែប៉ុណ្ណោះ។
ការប្រកួតនេះរៀបចំដោយគណៈកម្មាការធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក្រោមការសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការជប៉ុន Heart of Gold។ នៅក្នុងពិធិបិទការប្រកួតនេះមានការចូលរួមពីសំណាក់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
NPCC
ប៉ារ៉ាឡាំពិក
យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម