ជាតិ
២៥ខេត្ត/រាជធានី
នយោបាយជាតិ
ឯកអគ្គរដ្ឋទូតអាមេរិក ប្រតិកម្មទៅនឹងប្រសាសន៍សម្តេច ហ៊ុន សែន នៅអូស្ត្រាលី លោក William Heidt ថ្លែងប្រាប់អ្នកសារព័ត៌មាននាដំណើរទៅខេត្តកំពង់ធំ
× កំពង់ធំ៖ ប្រតិកម្មទៅនឹងប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅអូស្ត្រាលី លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានសម្តែងការហួសចិត្តចំពោះការនិយាយភ្ជាប់ករណីស្លាប់លោក កែម ឡី ទៅសហរដ្ឋអាមេរិក និងការលើកឡើងថា លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ី សេរី បារម្ភពីសុវត្ថិភាពខ្លួននៅសហរដ្ឋអាមេរិក។
ក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅក្រុងស៊ីដនី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍តាមការផ្សាយផ្ទាល់លើហ្វេសប៊ុកថា លោក ជុន ចាន់បុត្រ បានទៅជួបលោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច៧០ បន្ទាប់ពីបានជួបលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់សម្តេច។ ក្នុងជំនួបទាំងនោះ លោកបានអះអាងថា លោក ជុន ច័ន្ទបុត្រ សុំឲ្យលោក ម៉ៅ សុផាន់ ជួយការពារ ព្រោះខ្លាចអាមេរិក សម្លាប់ដូចលោក កែម ឡី។
លោក William Heidt បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីមួយនៅខេត្តកំពង់ធំថា ការលើកឡើងទាំងនេះ ជាការវាយប្រហារទៅលើសហរដ្ឋអាមេរិក ដែលមិនអាចទទួលយកបាននោះឡើយ។ លោកបានអះអាងថា អាមេរិក ឈរលើគោលការណ៍គោរពសិទ្ធិ និងតែងតែទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យលើករណីស្លាប់លោក កែម ឡី។
ការថ្លែងទាំងស្រុងរបស់លោក William Heid ជាភាសាអង់គ្លេស៖
Tag:
សម្តេច ហ៊ុន សែន
William Heidt
ជុន ច័ន្ទបុត្រ
កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com